ពាន Hun Sen Cup បន្ដការប្រកួតសប្ដាហ៍ទី៣ ថ្ងៃនេះមាន ៩គូ តែកំពង់ឆ្នាំងប្រកួតលើកដំបូង

នូ មករា March 28, 2018


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup រដូវកាលទី១២ នឹងបន្ដការប្រកួតសប្ដាហ៍ទី៣ សម្រាប់ពានរង្វាន់ថ្នាក់ខេត្ត នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នេះ ដោយមាន ៩ប្រកួត ប៉ុន្ដែក្រុមជម្រើសខេត្តកំពង់ឆ្នាំង ទើបមានឱកាសប្រកួតលើកដំបូងក្នុងពូលA ។ ពូលA បច្ចុប្បន្នក្រុមប៉ៃលិនកំពុងឈរកំពូលតារាងមាន ៣ពិន្ទុពេញ លើក្រុមគិរីវង់សុខសែនជ័យ និងក្រុមបាត់ដំបង ដែលទើបរកបាន ១ពិន្ទុ ។
ប៉ុន្ដែល្ងាចនេះ ខេត្តកំពង់ឆ្នាំង គឺត្រូវជួបក្រុមកំពូលតារាងប៉ៃលិនផ្ទាល់តែម្ដង ដើម្បីស្វែងរក ៣ពិន្ទុដំបូង ។ តែបើនិយាយពីខេត្តប៉ៃលិនវិញ ប្រសិនបើពួកគេទទួលបានជ័យជម្នះក្នុងការប្រកួតក្រៅដីល្ងាចនេះ ពួកគេនឹងត្រូវកក់កៅអីវគ្គបន្ដ ព្រោះក្នុងមួយពូល គេជ្រើសយក ៣ក្រុមឯណោះ សម្រាប់បន្ដដំណើរទៅវគ្គ ១៦ក្រុមចុងក្រោយ ។ ខាងក្រោមនេះ គឺជាកម្មវិធីប្រកួតពានរង្វាន់ Hun Sen Cup សប្ដាហ៍ទី៣ នៃពានរង្វាន់ថ្នាក់ខេត្ត៖
អត្ថបទ៖ បុត្រា

មតិយោបល់