ក្លឹបភ្នំពេញក្រោនជាជើងឯកលីកកំពូលឆ្នាំ ២០១៥ !!!

លី រិទ្ធី December 14, 2015


ក្លឹបភ្នំពេញក្រោនបានឈ្នះជើងឯកលីកកំពូលកម្ពុជាជាលើកទី ២ របស់ខ្លួនដោយនាំមុខ ២-០ ក្រោយការប្រកួតជើងទី ១ ប៉ុន្តែត្រូវកាត់សេចក្តីក្នុងការស៊ុតបាល់ ១១ ម៉ែត្រក្នុងជើងទី ២ ក្រោយក្លឹបណាហ្គាវើលវាយបកយកឈ្នះក្នុងជើងទី ២ ក្នុងលទ្ធផល ៣-១។ តែទោះជាយ៉ាងណាក្លឹបទាំងពីរបានបន្តរហូតដល់ម៉ោងបន្ថែមក៏នៅតែគ្មានគ្រាប់បាល់ដូចនេះក្លឹបត្រូវស៊ុតបាល់ ១១ ម៉ែត្រដើម្បីកាត់សេចក្តី ស្របពេលការបង្ហាញសមត្ថភាពដល់ល្អរបស់អ្នកចាំទីវ័យក្មេង  កែវ សុខសិលា ជួយឲ្យក្លឹបឈ្នះជើងឯកឆ្នាំនេះ។

ការប្រកួតចាប់ផ្តើមជាមួយនឹងកីឡាករ វ៉ា សុខថន មានឱកាសជាច្រើនដង រួមទាំងកីឡាករ Shane Booysen ក៏ដូចគ្នាស្របពេលដែលកីឡាករ សុវណ្ណារ៉ាទែតបាល់ស្ទើរតែចូលទីសម្រាប់ក្លឹបណាហ្គាវើល។ ៩ នាទីក្រោយចប់តង់ទី ១ ក្លឹបណាហ្គានាំមុខនៅពេលដែលកីឡាករ អ៊ិន សូដេវីន បញ្ជូលបាល់មកក្រោយដែលផ្តល់ឱកាសឲ្យកីឡាករ គួច សុកុម្ភៈមានឱកាស ហើយកីឡាករ សុវណ្ណរិទ្ធីស៊ុតបាល់បញ្ជូលទីបានសម្រេច។ ឱកាសរបស់កីឡាករ សុខថន និង Booysen ត្រូវបានអ្នកចាំទី សីហាសង្រ្គោះ ប៉ុន្តែការធ្វើឲ្យប៉ះដៃរបស់កីឡាករ សុវណ្ណរិទ្ធី ក្រោយការស៊ុតរបស់កីឡាករ ដេវីន ផ្តល់ឱកាសឲ្យកីឡាករ ធារី តាមស្មើនៅនាទីទី ៧៣។ ៤ នាទីក្រោយមកកីឡាករ សុកុម្ភៈរកបានមួយគ្រាប់ទៀតឲ្យក្លឹបណាហ្គានាំមុខសារជាំថ្មី។ កីឡាករ​ មករា សង្រ្គោះបាល់ពីការស៊ុតមុននឹងកីឡាករ សុកុម្ភៈស៊ុតបាល់ពិន័យ ១១ ម៉ែត្រនៅចុងម៉ោង ជួយឲ្យក្លឹបណាហ្គាឈ្នះ ៣-១។ ក្រោយការប្រកួតទាំងពីរជើងលទ្ធផលស្មើគ្នា ៣-៣។

ការប្រកួតបន្តដល់ម៉ោងបន្ថែម ៣០ នាទីដែលពិតជារន្ធត់សម្រាប់អ្នកគាំទ្រ។ ឱកាសល្អសម្រាប់ក្លឹបភ្នំពេញក្រោនកើតឡើងនៅនាទីទី ១១៤ នៅពេលដែលកីឡាករ Baek ទែតបាល់ពីការបញ្ជូនបាល់របស់កីឡាករ សុខថនតែប៉ះរបាទី។ ចប់ការបន្ថែមម៉ោងគឺក្លឹបទាំងពីរត្រូវស៊ុតបាល់ ១១ ម៉ែត្រដើម្បីសម្រេចថាក្លឹបណាជាជើងឯក។ អ្នកចាំទី សិលា សង្រ្គោះការស៊ុតដំបូងរបស់កីឡាករ Fukasawa បន្ទាប់មកកីឡាំករ ធារី ស៊ុបបញ្ជូលទី។ កីឡាករ Kazuki ban ស៊ុតបញ្ជូលទី តែកីឡាករ សុខថន ស៊ុតមិនចាំគោលដៅ។ មានតែកីឡាករ សុកុម្ភៈដែលស៊ុតបញ្ជូលទី។ បូរីស ស៊ុតបញ្ជូលទីយ៉ាងស្រួល ប៉ុន្តែកីឡាករ បូរី និងកីឡាករ Obadin សុទ្ធតែត្រូវអ្នកចាំទីសង្រ្គោះ។ កាសង្រ្គោះបាល់របស់អ្នកចាំទី សុសិលា ពីការស៊ុតរបស់កីឡាករ​ Lelouma ជួយឲ្យកីឡាករ Baek មានឱកាសស៊ុតបាល់គ្រាប់ចុងក្រោយជួយឲ្យក្លឹបឈ្នះជើងឯកដោយលទ្ធផលចុងក្រោយគឺ ៣-២។

 

 

គួរបញ្ជាក់ផងដែរថាក្លឹបភ្នំពេញក្រោនបានឈ្នះជើងឯកលីកកំពូលជាលើកទី ៦ របស់ខ្លួនស្របពេលដែលនេះជាពានជាប់គ្នាឆ្នាំទី ២។

12342366_1148852478475608_5938925211320758135_n

12274270_1149044368456419_5500576497518312513_n

12360435_1149044285123094_9046681134423134021_n

177

អត្ថបទ៖ រិទ្ធី

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត