លីគកំពូល៖ ស្វាយរៀង ឈ្នះ អគ្គិសនី ចំណែកភ្នំពេញក្រោន និង វិសាខា បានត្រឹមស្មើគ្នា

នូ មករា March 18, 2018


ភ្នំពេញ៖ សម្រាប់ការប្រកួត ៣គូនៃលីគកំពូលកម្ពុជានាថ្ងៃសៅរ៍នេះ បានចេញលទ្ធផល ៤ក្រុមហើយ ដោយក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមអគ្គិសនីកម្ពុជាក្នុងលទ្ធផល ៥-១ នៅលើទឹកដីរបស់ខ្លួន ចំណែកឯកក្រុមវិសាខា ដែលបានបើកទ្វារកីឡដ្ឋានវេស្ទើនដើម្បីស្វាគមន៍ក្រុមភ្នំពេញក្រោន នោះបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ ។ 

គួបញ្ជាក់ដែរថា ការប្រកួតរវាងក្រុមចំណូលថ្មីវិសាខា និងក្រុមភ្នំពេញក្រោន បានក្លាយជាជំនួបដ៏ទាក់ទាញបំផុតមួយដោយមានអ្នកចូលរួមជាច្រើនពាន់នាក់រហូតគ្មានកន្លែងអង្គុយតែម្តង ៕

អត្ថបទ៖ មករា

មតិយោបល់