សាលាបាល់ទាត់ជាតិបាទី លត់ខេត្តស្វាយរៀង៧-១ លើកពានលីគ U16

នូ មករា March 18, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់យុវជនសាលាបាល់ទាត់ជាតិបាទី បានក្លាយជាម្ចាស់ជើងឯកលីគយុវជនអាយុក្រោម ១៦ឆ្នាំ(U16) រដូវកាលទី១ ឆ្នាំ២០១៨ យ៉ាងងាយ ក្រោយលត់ក្រុមយុវជនខេត្តស្វាយរៀង ដោយលទ្ធផល ៧-១ នៅក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រ ដែលទើបបញ្ចប់ការប្រកួតមុននេះ នៅលើទីលានវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ ។ កា
រប្រកួតវគ្គផ្តាចព្រ័ត្រលីគយុវជនលើកដំបូងនេះ នាវគ្គទី១ ក្រុមបាល់ទាត់យុវជនសាលាបាល់ទាត់ជាតិបាទី បានបំប៉ោងសំណាញ់ទីខេត្តស្វាយរៀង ៦គ្រាប់ ដោយកីឡាករ សៀង ចន្ធា ២គ្រាប់, កីឡាករ សៀន សុភក្ត្រា ២គ្រាប់, កីឡាករ វី អាមីលីន ១គ្រាប់ និងកីឡាករ ផន អយ ១គ្រាប់ ។
លុះចូលវគ្គទី២ កីឡាករ វ៉ាត កែវរតន: បានរកគ្រាប់បាល់វាយបក ១គ្រាប់ឲ្យខេត្តស្វាយរៀង ប៉ុន្តែត្រូវកីឡាករ សាន សុភក្ត្រា បន្ថែម ១គ្រាប់ទៀត ឲ្យក្រុមសាលាបាល់ទាត់ជាតិបាទី ដើម្បីយកឈ្នះខេត្តស្វាយរៀង ៧-១ ៕
អត្ថបទ៖ បុត្រា

មតិយោបល់