រកឃើញជើងឯកលីគ U14 និងលីគនារី ខណ:លីគ U16 ចាប់ផ្តើមប្រកួតវគ្គផ្តាច់ព្រ័ត្រម៉ោង ៣រសៀលនេះ

នូ មករា March 17, 2018


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគយុវជនក្រោមអាយុ ១៤ឆ្នាំ(U14) និងលីគបាល់ទាត់នាទី ឆ្នាំ២០១៨ បានរកឃើញក្រុមជើងឯកហើយ នៅឡើយតែជើងឯកលីគយុវជនអាយុក្រោម ១៦ឆ្នាំ(U16) ដែលនឹងចាប់ផ្តើមប្រកួតនាវេលាម៉ោង ៣រសៀលនេះ នៅលើទីលានវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ ដើម្បីដណ្តើមជើងឯក រវាងក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ប៉ះក្រុមយុវជនខេត្តស្វាយរៀង ។
ក្រោយឆ្លងកាត់ប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីព្រឹកមិញ ចំពោះលីគ U14 ជើងឯកបានទៅក្រុមយុវជនខេត្តព្រៃវែង ក្រោយយកឈ្នះក្រុមយុវជនខេត្តកោះកុង យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០ ។
រីឯជើងឯកលីគបាល់ទាត់នារី ឆ្នាំ២០១៨ គឺបានទៅក្រុមកីឡាការិនីខេត្តបាត់ដំបង ក្រោយយកឈ្នះក្រុមខេត្តកំពង់ស្ពឺ ទាំងប្រផិតប្រផើយក្នុងលទ្ធផល ៣-២ ។ ដូច្នេះចាំមើលរវាងក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី និងក្រុមយុវជនខេត្តស្វាយរៀង តើក្រុមណានឹងក្លាយជាជើងឯកលីគ U16?
អត្ថបទ៖ បុត្រា

មតិយោបល់