អ្នកមេមត់កុំភ្លេច! លីគ U14, U16 និងបាល់ទាត់នារី បិទចុងសប្ដាហ៍នេះលើទីលានសាលា ប៊ុន រ៉ានី ហ៊ុន សែន មេមត់

នូ មករា March 13, 2018


ភ្នំពេញ៖ ការប្រកួតបាល់ទាត់លីគយុវជនអាយុក្រោម ១៤ឆ្នាំ(U14), យុវជនអាយុក្រោម ១៦ឆ្នាំ និងលីគបាល់ទាត់នារី ឆ្នាំ២០១៨ បានរកឃើញក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ និងត្រៀមប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៧ ខែមីនាចុងសប្ដាហ៍នេះហើយ ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងរៀបចំនៅលើទីលានវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ នាខេត្តត្បូងឃ្មុំ ។ ដូច្នេះ សូមកុំភ្លេចរង់ចាំទស្សនាឲ្យបានច្រើនកុះករដើម្បីលើកទឹកចិត្តដល់យុវជន និងក្រុមបាល់ទាត់នារីកម្ពុជា ដើម្បីរួមដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ។
 
សម្រាប់ក្រុមដណ្ដើមបានកៅអីវគ្គផ្តាច់ព្រ័ត្រ ហើយត្រូវជួបតតាំងគ្នាដណ្ដើមជើងឯកក្នុងថ្ងៃតែមួយ នាចុងសប្ដាហ៍នេះ គឺមានពាន U14 មានក្រុមយុវជនខេត្តកោះកុង និងក្រុមយុវជនខេត្តព្រៃវែង និងពានយុវជនអាយុក្រោម ១៦ឆ្នាំ មានក្រុមយុវជនខេត្តស្វាយរៀង និងក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ។ ចំណែកលីគបាល់ទាត់នារី គឺក្រុមកីឡាការិនីខេត្តបាត់ដំបង និងក្រុមកីឡាករមកពីខេត្តកំពង់ស្ពឺ ហើយការប្រកួតវគ្គផ្ដាច់ព្រ័ត្រទាំង ៣ពាននេះក៏នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV ផងដែរ ៕
អត្ថបទ៖ បុត្រា

មតិយោបល់