ចេញហើយបញ្ជីឈ្មោះក្រុមជម្រើសជាតិត្រៀមជួបឡាវ និងអាហ្វហ្គានីស្ថាន ខណៈភ្នំពេញក្រោនជាប់ច្រើនជាងគេ

នូ មករា March 12, 2018


ភ្នំពេញ៖ មុននេះបន្តិចសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញបញ្ជីឈ្មោះកីឡាករជម្រើសជាតិទាំង ២៣រូបត្រៀមប្រមូលផ្តុំហ្វឹកហាត់ដើម្បីចូលរួមប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយក្រុមជម្រើសជាតិឡាវនាថ្ងៃទី២១ ខែមីនា ខាងមុខនេះនៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាមានិតឡាវ ព្រមទាំងការប្រកួតបង្គ្រប់កិច្ចពូល C វគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាននាថ្ងៃទី២៧ ខែមីនាផងដែរនោះ ។

នៅក្នុងបញ្ជីឈ្មោះនេះ កីឡាករភ្នំពេញក្រោនបានជាប់ច្រើនជាងគេពោលគឺមានរហូតដល់ ៥រូបដូចជាកីឡាករ អ៊ន ចាន់ប៉ូលីន, អ៊ុក សុវណ្ណ, សុិន កក្កដា, យើុ សាហ្វី និង សឿត បារាំង ហើយពួកគេទាំង ៥រូបសុទ្ធតែមានប្រភពមកពីក្រុមថ្នាលយុវជនរបស់ក្លឹបជើងឯក ៦សម័យកាលនេះទាំងអស់៕

អត្ថបទ៖ មករា

មតិយោបល់