លីគកំពូលកម្ពុជា៖ វិសាខា ឡើងជើងខ្លាំង ខណៈ ៤ក្រុមទៀតមិនទាន់ស្គាល់ឈ្នះ!

នូ មករា March 12, 2018


ភ្នំពេញ៖ ក្រុមចំណូលថ្មី វិសាខា ដែលកំពុងឡើងជើងបានឡើងមកឈរនៅកំពូលតារាងនៃលីគកំពូលគិតត្រឹមសប្តាហ៍ទី២នេះដោយមាន ៦ពិន្ទុនៅក្នុងដៃ និងទាត់បញ្ចូលទីគូប្រកួតបានរហូតដល់ទៅ ៦គ្រាប់ចំណែកឯក្រុមជើងឯកឆ្នាំចាស់បឹងកេត និងក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោនក៏មាន ៦ពិន្ទុដែរហើយទាត់បញ្ចូលទីគូប្រកួតបាន ៣គ្រាប់ដូចគ្នា ។

ចំពោះ ៤ក្រុមផ្សេងទៀតគឺក្រុមសូលទីឡូអង្គរ, ក្រុមអង្គរថាយហ្គឺរ, ក្រុមវេស្ទើនភ្នំពេញ និងក្រុមអគ្គិសនីកម្ពុជា នៅមិនទាន់ស្គាល់ពាក្យថាឈ្នះនៅឡើយទេ ស្របពេលដែលក្រុមខ្លាំងព្រះខ័នរាជស្វាយរៀងបន្តរក្សាលទ្ធផលស្មើគ្នាទាំង ២គូប្រកួតជាប់ៗគ្នាពោលគឺទាំងជំនួបដំបូងជាមួយក្រុមណាហ្គា និងក្រុមប៉ូលីសកាលពីថ្ងៃអាទិត្យកន្លងទៅ ៕

អត្ថបទ៖ មករា

 

មតិយោបល់