TV5 Boxing Knock-Out: រកឃើញអ្នកខ្លាំងទាំង១៦រូបដែលឆ្លងផុតវគ្គជម្រុះជុំទី១ ហើយ

នូ មករា March 12, 2018


ភ្នំពេញ៖ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement បានបញ្ចប់វគ្គជម្រុះជុំទី១ហើយៗ ក៏មានអ្នកប្រដាល់ចំនួន ១៦រូបបានខ្ទាតចេញពីការប្រកួតចំណែកឯ ១៦រូបទៀតបានកក់កៅអីសម្រាប់ប្រកួតជម្រុះជុំទី២បន្ត ទៀតដែរ ។ អ្នកប្រដាល់២រូបដែលឈ្នះក្នុងការប្រកួតជម្រុះចុងក្រៅយនៃជុំទី១នោះគឺ លាភ រដ្ឋា មកពីក្លិបដីឡូតិ៍មានរិទ្ធ ខេត្តបន្ទាយមានជ័យដែលបានឈ្នះអ្នកប្រដាល់ ផាត សូដា មកពីក្លិបអេភូថងដោយពិន្ទុ និងអ្នកប្រដាល់ ឈុត សេរីវ៉ាន់ថង មកពីក្លិបរាហ៊ូខេត្តបាត់ដំបងដែលបានឈ្នះ អាន ទាវ មកពីក្លិបយុវជនវាលស្បូវដោយពិន្ទុដែរ ។
អ្នកប្រដាល់ទាំង១៦រូបដែលឈ្នះក្នុងវគ្គជម្រុះជុំទី១នោះមានដូចជា៖ ម៉ន រដ្ឋា មកពីក្លិបការិយាល័យទី៥កងទ័ពជើងគោក, អ៊ឹង បូរ៉ា របស់ក្លិបកុលបុត្រគុនខ្មែរ, យុគ យក្សផ្លែ ក្លិបបូរីរាជសីហ៍មានរិទ្ធ, នឹម នន ក្លិបទ័ពឆ័ត្រយោង៩១១, ភួង ពិសិដ្ឋ ក្លិបខេត្តរតនគីរី, បឺត សង្ឃឹម ក្លិបរ៉ាហាប់ស្វាយប៉ាក, ផាន់ ពិសិដ្ឋ ក្លិបពុទ្ធសេរីវង្ស, សង គង់ ក្លិបអេភូថងកីឡា, រឿន ឈី ក្លិបស្វាយរលំឬទ្ធិជ័យ, លឹម ឡេង ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ, ផាន ផាត់យុទ្ធ ក្លិបសាលវ័ន្ដកីឡា, លន បញ្ញា ក្លិបតាឯកដំបងដែកមានរិទ្ធ, លាភ រដ្ឋា ក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ, ឈុត សេរីវ៉ាន់ថង ក្លិបរាហ៊ូខេត្តបាត់ដំបង, លីញ ភារម្យ ក្លិបភារម្យគុនខ្មែរ និង ធន មករា សមាគមប្រដាល់ក្រសួងការពារជាតិ ។
ដូច្នេះអ្នកខ្លាំងទាំង១៦រូបនេះនឹងប្រកួតបន្តនៅវគ្គជម្រុះជុំទី២ទៀតដើម្បីទម្លាក់៨នាក់ចោល និងដើម្បីយកអ្នកឈ្នះចំនួន៨រូបដើម្បីប្រកួតបន្តវគ្គជម្រុះជុំទី៣ទៀត ដោយសម្រាប់ជុំទី២ដែលនឹងចាប់ផ្ដើមនៅសប្ដាហ៍នេះនរណាជាអ្នកមានសមត្ថភាពអាចឆ្លងផុតព្រោះពីមួយវគ្គទៅការប្រកួតកាន់តែខ្លាំងទៅៗហើយ ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់