ណាហ្គា បន្ថែមខ្សែបម្រើវ័យក្មេង ២ រូបទៀតមានប្រភពពីខេត្តកំពង់ស្ពឺ!

នូ មករា March 7, 2018


ភ្នំពេញ៖ ក្លឹបបាល់ទាត់ណាហ្គាវើលដ៍ ទើបតែបានប្រកាសឱ្យដឹងពីវត្តមានរបស់កីឡាករវ័យក្មេងថ្មី ២ រូប គឺខ្សែបម្រើ មី គឹមឈាន អាយុ ២៣ឆ្នាំ និង ណា ប៊ុនណេត អាយុ ១៧ ឆ្នាំដែលទើបតែបានជាប់បបន្ទាប់ពីបានឆ្លងកាត់ការសាកល្បងសមត្ថភាពក្នុងពេលថ្មីៗនេះក្នុងខេត្តកំពង់ស្ពឺរួចមក ។

ការបន្ថែមសមាជិកថ្មីនេះគឺជាកម្លាំងបន្ថែមទៀតសម្រាប់ក្រុមខ្លាំងមួយនេះ បន្ទាប់ពីទទួលបាន ១ពិន្ទុពីការប្រកួតដំបូងនៃលីគកំពូលកម្ពុជា បន្ទាប់ពីបានរក្សាលទ្ធផលស្មើគ្នា ០-០ ក្នុងជំនួបជាមួយក្រុមព្រះខ័នរាជស្វាយរៀងរួចមក ៕

មតិយោបល់