ភ្នំពេញក្រោន បឹងកេត និងប៉ូលីស ទទួលបាន ៣ពិន្ទុក្នុងថ្ងៃបើកឆាកលីគរដូវកាលថ្មី

នូ មករា March 3, 2018


ភ្នំពេញ៖ ក្រុមការពារតំណែងជើងឯកបឹងកេតអែហ្វសុី រកបាន ៣ពិន្ទុហើយ សម្រាប់ការប្រកួតបើកឆាកលីគកំពូលកម្ពុជា រដូវកាលថ្មី ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះអាសុីអឺរ៉ុប ដោយលទ្ធផល ៤-៣ នៅកីឡដ្ឋាន AEU Sport Park ។ ដោយឡែកអតីតក្រុមជើងឯក ៦សម័យកាល ភ្នំពេញក្រោន នាវេលាម៉ោង ៦ល្ងាចនេះ ក៏បានបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនទទួលក្រុមចំណូលថ្មី សូលទីឡូអង្គរ និងបានផ្តួលក្រុមមកពីទឹកដីអង្គរមួយនេះក្នុងលទ្ធផល ១-០ ផងដែរ ។

ចំពោះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដណ្តើមបាន ៣ពិន្ទុដែរ បន្ទាប់ពីបានយកឈ្នះក្រុមវេស្ទើនភ្នំពេញក្នុងលទ្ធផល ៦-០ នៅលើទីលាននៃពហុកីឡដ្ឋានជាតិអូឡាំពិក ៕

អត្ថបត៖ មករា​ និង បុត្រា

មតិយោបល់