ភ្នំពេញក្រោន បន្ថែមថ្នាលយុវជន ៤រូបក្នុងក្រុមឈុតធំសម្រាប់រដូវកាលថ្មីនេះ!

នូ មករា March 3, 2018


ភ្នំពេញ៖ យោងតាមការប្រកាសរបស់ក្លឹបភ្នំពេញក្រោនមុននេះអំពីបញ្ជីឈ្មោះកីឡាករឈុតធំសម្រាប់រដូវកាល២០១៨ បានឱ្យដឹងថា ក្លឹបជើងឯក ៦សម័យកាលនេះ​បានសម្រេចបន្ថែមកីឡាករវ័យក្មេង ៤រូបទៀតទៅក្នុងក្រុមឈុតធំរបស់ខ្លួន ដើម្បីជាការផ្តល់ឱកាសដល់ពួកគេទទួលបានបទពិសោធថ្មីពីរៀមច្បងសម្រាប់ជាទុននាពេលអនាគតក្នុងអាជីពបាល់ទាត់របស់ខ្លួន ។

យោងតាមបញ្ជីឈ្មោះនេះ គេសង្កេតឃើញថា កីឡាករថ្មីទាំង ៤មាន ១រូបមកពីក្លឹបព្រះខ័នរាជស្វាយរៀងគឺអ្នកចាំទី ឈិន ឆៃនុត ចំណែក​ ៣រូបទៀតមានប្រភពមកពីក្រុមថ្នាលយុវជនរបស់ភ្នំពេញក្រោនផ្ទាល់គឺកីឡាករ លឹម ពិសុទ្ធ, ទិន រ៉ូហ្សា និងអ្នកចាំទី អ៊ុត សុផលដារិទ្ធ ៕

អត្ថបទ៖ មករា

មតិយោបល់