គ្រូទ័ព បារម្ភពីជំនួបបើកឆាកលីគរដូវកាលថ្មីដោយសារប្ដូរទីលាន!

នូ មករា March 2, 2018


ភ្នំពេញ៖ ក្រោយឡើងកាន់តំណែងគ្រូធំរបស់ក្រុមក្រសួងការពារជាតិ លោក ភា សុភ័ក្រ្ដា មាននការព្រួយបារម្ភជាខ្លាំង ចំពោះភារកិច្ចដំបូង ដែលលោកត្រូវដឹកនាំក្រុមប្រកួតបើកឆាកលីគកំពូលកម្ពុជារដូវកាលថ្មី ជាមួយក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ នាថ្ងៃទី០៤ ខែមីនាចុងសប្ដាហ៍នេះ បន្ទាប់ពីមានការផ្លាស់ប្ដូរទីលានប្រកួតពីពហុកីឡដ្ឋានជាតិ ទៅប្រកួតនៅកីឡដ្ឋានខេត្តសៀមរាបវិញ ។
គ្រូបង្វឹកវ័យ ៣៧ឆ្នាំរូបនេះ បាននិយាយថា៖ «កម្មវិធីដំបូងយើងត្រូវលេងនៅអូឡាំពិក ហើយខ្ញុំស្រមៃ Plan A របស់ខ្ញុំ ជាមួយនឹងកល្បិច គឺក្រុមខ្ញុំប្រហែលលេងបាល់ល្អណាស់….។ តែឥលូវនេះ គេប្ដូរឲ្យយោងទៅលេងនៅទឹកដីសៀមរាប ចឹងយើងអត់ទាន់ដឹងស្ថានភាពទីលានបែបណាទេ ។ នេះគឺជាក្ដីបារម្ភ ចឹងខ្ញុំអាចកាច់ទៅរក Plan B ឬ Plan C ព្រោះបើយោងនៅបន្ដ Plan A ប្រហែលជាមិនជោគជ័យទេ ។ មកដល់ពេលនេះ អាចជារឿងឈឺក្បាលមួយ សម្រាប់ការប្រកួតបើកឆាក តែខ្ញុំនឹងព្យាយាមរៀបចំឲ្យបានល្អ» ។
សូមបញ្ជាក់ថា ជាបណ្ដោះអាសន្នពេលនេះ មិនមែនមានតែជំនួបរវាងក្រុមក្រសួងការពារជាតិ និងក្រុមអង្គរថាយហ្គឺរនោះទេ ដែលត្រូវបានប្ដូរទីលាន ។ ដោយឡែកនារសៀលនេះ ជំនួបរវាងក្រុមណាហ្គាវើល និងក្រុមព្រះខ័នរាជស្វាយរៀង ក៏ទើបតែប្រកាសប្ដូរទីលានជាលើកទី២ ផងដែរ ខណៈពីដំបូងគ្រោងប្រកួតលើទីលានពហុកីឡដ្ឋានជាតិដូចគ្នា តែក្រោយមកគូនេះ ត្រូវបន្ដទៅលេងនៅកីឡដ្ឋាន AEU Sport Park ប៉ុន្ដែចុងក្រោយណាហ្គាវើល និងព្រះខ័នរាជស្វាយរៀង ត្រូវជួបគ្នានៅកីឡដ្ឋាន RSN វិញ នាថ្ងៃអាទិត្យនេះ ៕
អត្ថបទ៖ បុត្រា

មតិយោបល់