លីគកំពូលកម្ពុជា៖ ជំនួបស្វាយរៀង និង ណាហ្គាវើលដ៍ នឹងប្តូរទៅកីឡដ្ឋាន ​RSN វិញ

នូ មករា March 2, 2018


ភ្នំពេញ៖ យោងតាមប្រភពច្បាស់ការណ៍ពីក្លឹបព្រះខ័នរាជស្វាយរៀងបានឱ្យដឹងថា ជំនួបរវាងក្រុមជើងខ្លាំងមួយនេះ ជាមួយក្រុមណាហ្គាវើលដ៍ នឹងត្រូវប្តូរទៅប្រកួតនៅកីឡដ្ឋាន RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនវិញហើយ ខណៈដែលកាលវិភាគមុនការប្រកួតនេះត្រូវធ្វើឡើងនៅកីឡដ្ឋាន Asia Euro Sport Park ។

ការជំនួបរវាងក្រុមទាំងពីរនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៤ ខែមីនាខាងមុខនេះ និងតាមការគ្រោងទុកនឹងចាប់ផ្តើមនាវេលាម៉ោង ៦.៣០នាទីល្ងាច ៕

អត្ថបទ៖ មករា

មតិយោបល់