CNCC ប្ដូរទីលានប្រកួត ២គូ សម្រាប់សប្ដាហ៍ទី១ នៃលីគកំពូលកម្ពុជា

នូ មករា March 1, 2018


ភ្នំពេញ៖ គូពិសេស ២ប្រកួត ដែលគ្រោងរៀបចំលើទីលានពហុកីឡដ្ឋានជាតិ សម្រាប់ជំនួបបើករដូវកាលថ្មី នៃលីគកំពូលកម្ពុជា នាថ្ងៃទី០៤ ខែមីនាចុងសប្ដាហ៍នេះ ត្រូវបានប្ដូរទីលានប្រកួតវិញហើយ ។ នេះបើតាមការឲ្យដឹងរបស់មន្ដ្រីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC ។
ក្រុមដែលគ្រោងប្រកួតលើទីលានពហុកីឡដ្ឋានជាតិនាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ រួមមានក្រុមណាហ្គាវើល ជួបក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមអង្គរថាយហ្គឺរ ប៉ះក្រុមក្រសួងការពារជាតិ ។ ប៉ុន្ដែឥលូវនេះ ជំនួបរវាងក្រុមលេខ៣ និងលេខ៤ ឆ្នាំចាស់ គឺណាហ្គាវើល ប៉ះព្រះខ័នរាជស្វាយរៀង ត្រូវលើកទៅប្រកួតនៅកីឡដ្ឋាន AEU Sport Park របស់ក្រុមអាស៊ីអឺរ៉ុប ។ រីឯក្រុមអង្គរថាយហ្គឺរ ជួបក្រុមជើងឯករងក្រសួងការពារជាតិ ត្រូវលើកទៅប្រកួតកីឡដ្ឋានខេត្តសៀមរាបវិញ ។ ខាងក្រោមនេះ គឺជាកម្មវិធីប្រកួតសប្ដាហ៍ទី១ ដែល CNCC បានបង្ហោះពីម្សិលមិញ តែមិនទាន់ប្ដូរទីលាន៖
អត្ថបទ៖ បុត្រា

 

មតិយោបល់