ក្តៅៗ ភ្នំពេញក្រោន ចេញឯកសណ្ឋានថ្មីហើយ!

នូ មករា March 1, 2018


ភ្នំពេញក្រោន៖ មុននេះបន្តិចក្លឹបបាល់ទាត់ភ្នំពេញក្រោនបាន ប្រកាសឱ្យដឹងពីឯកសណ្ឋានថ្មីជាផ្លូវការសម្រាប់រដូវកាលថ្មី២០១៨ ហើយ ដោយឯកសណ្ឋានក្នុងដីនៅតែជាពណ៌ក្រហម និងក្រៅដី គឺពណ៌បៃតង។


ជាមួយគ្នានេះ ពណ៌ក្រហមតំណាងឱ្យភាពក្លាហាន ផ្សារភ្ជាប់ជាមួយនឹងទឹកចិត្តមោះមុតប្រកបដោយសាមគ្គីភាពរបស់អ្នកគាំទ្រដែលប្រៀបបាននឹងគ្រាប់ពេជ្រកាត់ផ្តាច់ចេញពីគ្នាមិនបាន ។ ចំណែកពណ៌បៃតងតំណាងឱ្យថាមពល និងការច្នៃការប្រឌិត ក្នុងនាមជាក្លឹបបាល់ទាត់ដែលគ្រងតំណែងជើងឯកបានច្រើនជាងគេនៅកម្ពុជា ។ ជាពិសេសនេះជាអត្តសញ្ញាណមួយដែលស្របទៅតាមគុណតម្លៃរបស់ក្រុមហ៊ុន “Smart Axiata” ដែលជាដៃគូជិតស្និទ្ធ និងបានរួមចំណែកដ៏សំខាន់ក្នុងការជំរុញវឌ្ឍនភាពរបស់ក្លឹបភ្នំពេញក្រោន ៕

អត្ថបទ៖ មករា

មតិយោបល់