ភ្នំពេញក្រោន បង្ហាញអត្តសញ្ញាណថ្មី ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងរដូវកាលថ្មី!

នូ មករា March 1, 2018


ភ្នំពេញ៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន នៅព្រឹកថ្ងៃទី០១ ខែមីនានេះ បានបង្ហាញអត្តសញ្ញាណថ្មីរបស់ក្លឹបគួរឲ្យចាប់អារម្មណ៍ដែលជានិមិត្តសញ្ញារំលេចដោយរាជសីហ៍ក្រហមកាន់តែច្បាស់ អមដោយបាល់ និងម្កុដកំពូល ៥ ដែលតំណាងឱ្យ ឧត្តមភាព ថាមពល មហិច្ឆតា និងវឌ្ឍនភាពឆ្ពោះទៅកាន់ភាពជោគជ័យ ពិសេសសម្រាប់លីគកំពលកម្ពុជារដូវកាលថ្មី ដែលគ្រោងនឹងបើកការប្រកួតនាចុងសប្ដាហ៍នេះ ។
 
ការបង្ហាញអត្តសញ្ញាណថ្មីរបស់ក្លឹប នាដើមខែថ្មីនេះដែរ គឺស្របពេលអតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន ត្រៀមបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនទទួលក្រុមចំណូលថ្មី សូលទីឡូអង្គរ នៅក្នុងជំនួបបើករដូវកាលថ្មី នៃលីគកំពូលកម្ពុជានាវេលាម៉ោង ៦ល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ចុងសប្ដាហ៍នេះ ៕


អត្ថបទ៖ បុត្រា

 

មតិយោបល់