កម្មវិធីប្រកួតលីគបាល់ទាត់ក្នុងសាលឆ្នាំ២០១៨ ដែលនឹងចាប់ផ្តើមនាថ្ងៃទី៣ ខែមីនា នេះ

នូ មករា February 28, 2018


ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានបង្ហាញកម្មវិធីប្រកួតទាំងស្រុងនៃជើងឯកជាតិបាល់ទាត់ក្នុងសាល-FFC National Futsal League 2018 ហើយ ខណៈការប្រកួតគ្រោងចាប់ផ្ដើមនៅថ្ងៃទី០៣ ខែមីនាចុងសប្ដាហ៍នេះ ដែលធ្វើឡើងលើទីលាន The Blue Sport តែមួយគត់ ។
យោងតាមកម្មវិធីប្រកួតដែលគ្រោងដំណើរចាប់ពីថ្ងៃទី០៣ ខែមីនា ហើយបញ្ចប់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ព្រឹត្តិការណ៍នេះ គឺមាន ១០ក្រុមចូលរួមហើយត្រូវធ្វើការប្រកួតសន្សំពិន្ទុ ២ជើងដើម្បីរកក្រុមដែលមានពិន្ទុខ្ពស់ជាងគេ ៤ក្រុមសម្រាប់ឡើងវគ្គខ្វែង ឬវគ្គ Play-Off ដោយក្រុមលេខ១ ត្រូវជួបក្រុមលេខ៤ និងក្រុមលេខ២ ត្រូវជួបក្រុមលេខ៣ ។ បន្ទាប់មកក្រុមឈ្នះ ត្រូវជួបក្រុមឈ្នះ ដើម្បីដណ្ដើមជើងឯកតែម្ដង ។ ខាងក្រោមនេះគឺជាកម្មវិធីប្រកួតទាំងស្រុងនៃព្រឹត្តិការណ៍ FFC National Futsal League 2018៖
  
អត្ថបទ៖ បុត្រា

 

មតិយោបល់