កម្មវិធីប្រកួតផ្លូវការសប្ដាហ៍ទី១ នៃលីគកំពូលកម្ពុជា ខណៈ ៣ក្រុមបន្ដប្រើពហុកីឡដ្ឋានជាតិ

នូ មករា February 28, 2018


ភ្នំពេញ៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC បានបង្ហាញកម្មវិធីប្រកួតផ្លូវការ សម្រាប់សប្ដាហ៍ទី១ នៃលីគកំពូលកម្ពុជា រដូវកាលថ្មី ដែលគ្រោងនឹងបើកការប្រកួតនាចុងសប្ដាហ៍នេះហើយ ប៉ុន្ដែក្នុងនោះមានក្រុមជើងខ្លាំង ៣ក្រុម ត្រូវបន្ដប្រើប្រាស់ពហុកីឡដ្ឋានជាតិ គឺមានក្រុមណាហ្គាវើល, អង្គរថាយហ្គឺរ និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅ មន្ដ្រីជាន់ខ្ពស់របស់ CNCC ធ្លាប់បានអះអាងថា រដូវកាលថ្មីនេះ គឺមិនអនុញ្ញាតឲ្យក្លឹបណាមួយ ប្រើប្រាស់ពហុកីឡដ្ឋានជាតិ ធ្វើទឹកដីសម្រាប់ការប្រកួតលីគ និងពានរង្វាន់សម្ដចតេជោ ហ៊ុន សែន-Hun Sen Cup នោះទេ ។ តែប្រភពព័ត៌មានថ្មី ដោយសារក្លឹបមួយចំនួន មិនមានកីឡដ្ឋាន និងពិបាករកកីឡដ្ឋានធ្វើទឹកដី ហើយក្លឹបខ្លះ កំពុងធ្វើទីលាន ដូចជាក្រុមប៉ូលិសជាដើម ទើបគណៈកម្មការអនុញ្ញាតឲ្យក្លឹបខាងលើ បន្ដប្រើប្រាស់ពហុកីឡដ្ឋានជាតិ តែមិនទាន់ប្រកាសពីរយៈពេលនោះទេ ។

ខាងក្រោមនេះ គឺជាកម្មវិធីប្រកួតសប្ដាហ៍ទី១ នៃលីគកំពូលកម្ពុជា រដូវកាលថ្មី នាថ្ងៃទី០៣-០៤ ខែមីនាចុងសប្ដាហ៍នេះ៖

អត្ថបទ៖ បុត្រា

មតិយោបល់