FFC ចំណេញជាងកន្លះលានដុល្លារ ក្រោយចំណាយអស់ជាង ៧លានដុល្លារ សម្រាប់ឆ្នាំ២០១៧

នូ មករា February 26, 2018


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បារៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី១១ ឈានចូលអាណត្តិទី១២ ឆ្នាំ២០១៨-២០២២ ។ ក្នុងឱកាសនោះ យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់លោក អ៊ុក សិទ្ធិជាតិ ប្រធានគណៈកម្មការហិរញ្ញវត្ថុរបស់ FFC សហព័ន្ធនៅសល់ថវិកាពីការចំណាយជាងកន្លះលានដុល្លារ បន្ទាប់ពីចំណាយអស់សរុប ៧,១៤៦,៣៨៤.២៧ដុល្លារអាមេរិក ។

សម្រាប់ប្រភពចំណូលក្នុងឆ្នាំ២០១៧ ដែលទទួលបានពីសហព័ន្ធកីឡាបាល់ទាត់ពិភពលោក(FIFA), សហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC), ស្ថាប័នពាក់ព័ន្ធ, ក្រុមហ៊ុនឯកជន និងសប្បុរសជននានា FFC ទទួលបានចំណូលសរុប ៧,៧១៣,៦៩០.៨៣ដុល្លារអាមេរិក ។ ក្រោយចំណាយលើការងារបច្ចេកទេស និងគម្រោងអភិវឌ្ឍន៍ផ្សេងៗ ដូចខាងលើ គឺសហព័ន្ធសល់ថវិកាចំណេញសរុបចំនួន ៥៦៧,៣០៦.៥៦ដុល្លារអាមេរិក ។

អត្ថបទ៖ បុត្រា

មតិយោបល់