ការឈ្នះទាំង ៥ ប្រកួតរបស់ក្លឹបនៃប្រទេសកម្ពុជាក្នុងការប្រកួតអន្តរជាតិ

លី រិទ្ធី December 10, 2015


វិស័យបាល់ទាត់នៃប្រទេសកម្ពុជាក្នុងប៉ុន្មានឆ្នាំក្រោយនេះរីកចម្រើនគួរឲ្យកត់សម្គាល់ជាមួយនឹងលទ្ធផលវិជ្ជមានជាច្រើនក្នុងការប្រកួតនៅឆាកអន្តរជាតិ។ ខាងក្រោមនេះជាការឈ្នះទាំង ៥ ប្រកួតដែលគួរឲ្យចងចាំក្នុងការប្រកួតអន្តរជាតិជាមួយក្លឹបបរទេស៖

5. Hello United 2 – 1 WAPDA (2005 AFC President’s Cup)

ជាលើកទីមួយដែលក្លឹបនៅប្រទេសកម្ពុជាបានចូលរួមប្រកួតពានរង្វាន់នេះ ហេឡូ យូណាយធីត (ឥលូវក្លឹបភ្នំពេញក្រោន) បានធ្វើឲ្យមានការភ្ញាក់ផ្អើលដោយបានយកឈ្នះលើក្លឹប WAPDA របស់ប្រទេស ប៉ាគីស្ថាន ក្នុងលទ្ធផល ២-១ ជាមួយនឹងកីឡាករបាល់ទាត់ដ៏ល្បី ហុក សុចិត្រា។

Houk-Sochetra

4. Tatung 1 – 5 Khemara (2006 AFC President’s Cup)

ក្លឹប ខេមរា បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងការប្រកួត AFC President’s Cup ២០០៦ ដែលបានយកឈ្នះគូរប្រកួតរបស់ខ្លួន ក្លឹប Tatung របស់ប្រទេសតៃវ៉ាន់ ក្នុងលទ្ធផល ៥-១ ដែលនេះជាលទ្ធផលដែលធ្វើឲ្យក្លឹបនៅប្រទេសកម្ពុជាជាលើកដំបូងបានឡើងទៅលេងវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងការប្រកួតអន្តរជាតិ។

khemara

3. Phnom Penh Crown 2 – 1 Neftchi Kochkor-Ata (2011 AFC President’s Cup)

ក្លឹបបាល់ទាត់ភ្នំពេញក្រោនគឺជាក្លឹបដំបូងគេក្នុងប្រទេសកម្ពុជាដែលបានចូលដល់វគ្គផ្តាច់ព្រ័ត្រនៅក្នុងការប្រកួតបរទេសហើយបញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងការប្រកួត AFC President’s Cup ២០១១ ក្រោយចេញក្លឹប Taiwan Power Company ក្នុងលទ្ធផល ៣-២។

ក្នុងដំណើរទៅកាន់វគ្គផ្តាច់ព្រ័ត្រនេះក្លឹបនេះបានយកឈ្នះក្លឹប Neftchi Kochkor-Ata ដែលមកពី Kyrgyzstan ក្នុងលទ្ធផល ២-១ ផងដែរ។

PP

2. Boeung Ket Angkor 3-0 Yangon United (2015 Mekong Club Championship)

ក្លឹបបឹងកេតអង្គរ បានយកឈ្នះលើក្លឹបជើងឯកប្រទេសមីយ៉ាន់ម៉ា Yangon United ដើម្បីឈានទៅវគ្គពាក់កណ្តាលព្រ័ត្រក្នុងកម្មវិធី 2015 Mekong Club Championship។  ការស៊ុតបញ្ជូលទីរបស់កីឡាករ Esoh Paul Omogba និង Samuel Ajayi ជួយឲ្យពួកគេទៅជួបក្លឹប B.Binh Duong នៅកីឡដ្ឋាន Hang Day stadium។

Sabay1

1. B.Binh Duong 2-3 Boeung Ket Angkor (2015 Mekong Cup)

ទោះបីជាត្រូវគូរប្រកួតនាំមុខក៏ពិតមែន តែក្លឹបបឹងកេតអង្គរ បានបំបាក់ក្លឹបការពារជើងឯក B.Binh Duong ក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋាន Hang Day stadium ជាមួយនឹងការស៊ុតបាល់ superb hat-trick របស់កីឡាករវ័យក្មេង ដែលមានទេពកោសល្យ ចាន់ វឌ្ឍនាកា។ ក្លឹបបឹងកេតអង្គរបានកក់សំបុត្រទៅលេងជាមួយក្លឹបជើងឯក TPL ក្លឹប Buriram United នៅវគ្គផ្តាច់ព្រ័ត្រ។ Vathanaka1

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Channel Asia

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត