ក្លឹបភ្នំពេញក្រោនផ្តល់ឱកាសឲ្យអ្នកគាំទ្រជ្រើសរើសគ្រាប់បាល់ល្អប្រចាំរដូវកាល ២០១៥

លី រិទ្ធី December 9, 2015


លោកអ្នកដែលជាអ្នកគាំទ្ររបស់ក្លឹបភ្នំពេញក្រោនអាចចូលរួមបោះឆ្នោតជ្រើសរើសគ្រាប់បាល់ល្អប្រចាំរដូវកាល ២០១៥ របស់ក្លឹបដោយលទ្ធផលនឹងត្រូវប្រកាសនៅក្នុងក្នុងកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ ២០១៥ របស់ក្លឹបពេញក្រោនក្រោយការប្រកួតជើងទី ២​នៅពហុកីឡដ្ឋានជាតិអូឡាំពិកត្រូវបញ្ចប់។

គ្រាប់បាល់ទាំង ៨៥ គ្រាប់ដែលកីឡាកររបស់ក្លឹបរកបានក្នុងរដូវកាលនេះ ត្រូវក្រុមការងាររបស់ក្លឹបភ្នំពេញក្រោនជ្រើសរើសបានគ្រាប់បាល់ចំនួន ៧ គ្រាប់ដែលល្អជាងគេ។ ហើយលោកអ្នកដែលជាអ្នកគាំទ្ររបស់ក្លឹប អាចចូលរួមបោះឆ្នោតថាគ្រាប់បាល់មួយណាដែលជាគ្រាប់បាល់ល្អប្រចាំរដូវកាលនេះបាន តាមរយៈទំព័រ Facebook ផ្លូវការរបស់ក្លឹប។  ការបោះឆ្នោតនឹងត្រូវបញ្ចប់នៅវេលាម៉ោង ២ រសៀល ថ្ងៃសុក្រ។

សម្រាប់កីឡាករដែលឈ្នះពានរង្វាន់នេះនឹងត្រូវប្រកាសនៅក្នុងកម្មវិធី Club’s Awards Event នៅថ្ងៃសៅរ៍ពេលល្ងាច។

ខាងក្រោមនេះជាវីដេអូនៃគ្រាប់បាល់ទាំង ៧គ្រាប់៖

 

អត្ថបទ៖ រិទ្ធី

វីដេអូ៖ Phnom Penh Crown FC

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត