BURIRAM និង MUANGTHONG នឹងប្រកួតមិត្តភាពជាមួយក្រុុម C-League All-star

លី រិទ្ធី December 7, 2015


ក្លឹប Buriram United និង Muangthong United ដែលជាជើងឯក និងជើងឯករង នៃ Thai Premier League 2015 នឹងអ្វើការប្រកួតមិត្តភាពជាមួយក្រុម C-League All-star team នៅថ្ងៃទី ១៦ និង ២៣ មករា ២០១៦ ខាងមុខនេះ។

ក្លឹប Buriram និង Muangthong អាចនិយាយបានថាជាក្លឹបល្អជាងគេ ២ នៅក្នុងប្រទេសថៃ។ បើនិយាយពីការឈ្នះជើងឯកលីកកំពូលវិញសរុបក្លឹបទាំងពីរឈ្នះបាន ៧ ដង។ ក្លឹបទាំងពីរមានកីឡាករល្អៗដូចជា Diogo Luis Santo, Andres Tunez, Theerathorn Bunmathan, Teerasil Danga, Sarach Yooyen, Mario Gjurovski នឹងជាច្រើនទៀត។ ពួកគេនឹងតំណាងប្រទេសថៃក្នុងការប្រកួតពានរង្វាន់ AFC Champion League ២០១៦។

សម្រាប់ឯកក្រុម C-League All-star របស់ប្រទេសកម្ពុជាវិញ សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​ប្រកាស​ថា​លោកគ្រូ ប្រាក់ សុណ្ណារ៉ា គឹជា​គ្រូ​បង្វឹក​ក្រុម​ C-League All-star ​ដែល​នឹងត្រូវ​ជ្រើសរើស​សមាជិក​ក្រុម​ដោយ​ខ្លួន​ឯង ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ជាមួយ ក្រុម​  SCG Muangthong United ​នៅ​ថ្ងៃ​ទី​​១៦ ខែ​មករា ឆ្នាំ​២០១៦ ​និង​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៦ ប្រកួត​ជា​មួយ​ក្រុម Buriram United នៅ​ពហុកីឡដ្ឋានជាតិ។ លោកនឹងជ្រើសរើសកីឡាករ ៣០ រូបដែលបង្ហាញទម្រង់លេងល្អក្នុងរដូវកាលនេះដែលមានទាំងខ្មែរ​និង បរទេស។

ការប្រកួតនេះអាចនិយាយថាជាការប្រកួតមួយដ៏អស្ចារ្យ និងជាឱកាសក្នុងដោះដូរបទពិសោធន៍រវាងកីឡាករទាំងពីរប្រទេស ស្របពេលដែលអ្នកស្នេហាវិស័យបាល់ទាត់ទាំងអស់អាចមានឱកាសចូលរួមទស្សនាផ្ទាល់នៃការប្រកួតរបស់ក្លឹបថៃ។


Muangthong United

Buriram United

 

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត