ស្វាយរៀង បង្ហាញគ្រូ និងកីឡាករថ្មី ២នាក់ផ្លូវការ ដើម្បីត្រៀមរដូវកាលថ្មី

នូ មករា January 30, 2018


ភ្នំពេញ៖ ក្រោយការចាកចេញរបស់លោក សំ វ៉ាន់ដេត នៅព្រឹកនេះ ក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញគ្រូបង្វឹកថ្មីជាផ្លូវការហើយ គឺលោក Conor Nestor សញ្ជាតិអៀកឡង់ ។ ការបង្ហាញវត្តមានគ្រូបង្វឹកថ្មីនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នៅសណ្ឋាគារសូហ្វីតែលមុននេះ ហើយជាមួយគ្នានោះ ក្រុមជាប់លេខ៣ ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០១៧ តែគ្រងជើងឯកពានរង្វាន់ Hun Sen Cup នេះ ក៏បានបង្ហាញនូវត្តមានកីឡាករចំណូលថ្មី ២នាក់ផងដែរ គឺកីឡាករ Booysen Shane មកពីភ្នំពេញក្រោន និងកីឡាករ សួន សុវណ្ណ មកពីវេស្ទើន ដើម្បីត្រៀមរដូវកាលថ្មី នាពេលខាងមុខ ៕



អត្ថបទ៖ បុត្រា

មតិយោបល់