គុនដាវបន្ថែមមេដាយសំរឹទ្ធជាក្រុម ១ទៀតឱ្យកម្ពុជាក្នុងថ្ងៃបិទប្រកួតជើងឯកអាស៊ីអាគ្នេយ៍

នូ មករា January 22, 2018


ភ្នំពេញ៖ ក្រុមអត្តពលិកកីឡាគុនដាវកម្ពុជា ៤នាក់បានជួយឲ្យកម្ពុជាឈ្នះមេដាយសំរឹទ្ធ ១វិញ្ញាសាទៀតហើយ ក្នុងថ្ងៃបិទព្រឹត្តិការណ៍ប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៨ នៅប្រទេសម៉ាឡេស៊ី ខណ:ក្រុមកម្ពុជាទើបតែបានឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ ១ផងដែរ។
 
អគ្គលេខាធិការនៃសហព័ន្ធកីឡាគុនដាវកម្ពុជា លោកសុខ អាង បានមានប្រសាសន៍ពីប្រទេសម៉ាឡេស៊ីមកថា៖ «គិតមកដល់ត្រឹមព្រឹកថ្ងៃទី២២ ខែមករា នេះក្រុមអត្តពលិកកីឡាគុនដាវកម្ពុជា បានប្រកួតឈ្នះមេដាយចំនួន ៣វិញ្ញាសាដោយមេដាយប្រាក់កីឡាការិនី ឆាយ លីនលី បានចូលរួមប្រកួតក្នុងវិញ្ញាសានារីឯកត្តជនដាវកាប់ ដែលជាមេដាយលើកទី១ សម្រាប់កីឡាការិនីរូបនេះ និងលើកទី១ សម្រាប់វិញ្ញាសានេះផងដែរ»។
លោកបានបន្ថែមថា រីឯមេដាយសំរឹទ្ធវិញាសាដាវកាប់ជាក្រុមផ្នែកនារីវិញរកបានដោយកីឡាការិនី ឆាយ លីនលី ,ស៑ន និច និង យី លីហ្សា ចំណែកវិញ្ញាសាដាវធំបុរសជាក្រុមរកបានដោយកីឡារ វ៉ាហ្គ អូរមិនស្គី ហ្រ្វេនធីសិដ្ឋ ប៉ូល, កីឡាករ ឃីម សាមាន, កីឡាករ ជីម ធារ៉ា និងកីឡាករ សំ សិទ្ធបញ្ញ។
សូមបញ្ជាក់ថា ក្រុមកីឡាគុនដាវកម្ពុជានឹងត្រលប់មកមាតុភូមិវិញនាព្រឹកថ្ងៃស្អែកនេះវេលាម៉ោង៧ និង៥០នាទី ៕
អត្ថបទ៖ ប៉ាវឡុងជីង

មតិយោបល់