លីគកំពូលកម្ពុជាឆ្នាំនេះ ប្តូររូបមន្តប្រកួតទៀតហើយ!

នូ មករា January 22, 2018


ភ្នំពេញ៖ លោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) បានឲ្យដឹងថា ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០១៨ ត្រូវបានថ្នាក់ដឹកនាំស្ថាប័នរៀបចំមួយនេះ សម្រេចផ្លាស់ប្តូររូបមន្តប្រកួតថ្មី ដោយមិនប្រើរូបមន្ត Play Off ទៀតឡើយ ។
សម្រាប់រូបមន្តប្រកួតកំពូលកម្ពុជា រដូវកាលថ្មី គឺប្រើដូចកាលពីឆ្នាំ២០១៦ ដែរ ពោលគឺបន្ទាប់ពីប្រកួតសន្សំពិន្ទុ ២ជើង ក្រុមមានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាជើងឯក ខណ:ក្រុមមានពិន្ទុបន្ទាប់ គឺទទួលបានជើងឯករង ។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០១៨ គឺគ្រោងបើកការប្រកួតនាថ្ងៃទី០៣ ខែមីនាខាងមុខ ដោយមាន ១២ក្រុមចូលរួម ដូចរដូវកាលមុនដែរ ៕
អត្ថបទ៖ បុត្រា

មតិយោបល់