លីគបាល់ទាត់នារី៖ ក្រោនលត់កណ្ដាល ៧-១ ខណៈកំពង់ស្ពឹ បំបាក់ក្រចេះ ២០-០ បន្ដឈរកំពូលតារាង

នូ មករា January 22, 2018


 ភ្នំពេញ៖ ការប្រកួតបាល់ទាត់នារីក្របខណ្ឌជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៧-២០១៨ បានឈានដល់សប្ដាហ៍ទី៨ ហើយ ខណៈក្រុមខ្លាំងៗមួយចំនួន នៅតែបន្ដជ័យជម្នះរៀងៗខ្លួន ជាក់ស្ដែងក្រុមបាល់ទាត់នារីភ្នំពេញក្រោន បានយកឈ្នះក្រុមខេត្តកណ្ដាល ដោយលទ្ធផល ៧-១ គ្រាដែលក្រុមកំពូលតារាងខេត្តកំពង់ស្ពឺ បានបំបាក់ក្រុមខេត្តក្រចេះ ដោយលទ្ធផល ២០-០ ឯណោះ ។
តាមរយៈលទ្ធផលខាងលើនេះដែរ សម្រាប់ពូលB ពេលនេះ ក្រុមបាល់ទាត់នារីខេត្តកំពង់ស្ពឺ បាននឹងកំពុងគ្រងតំណែងកំពូលតារាង ដោយមាន ២១ពិន្ទុជាមួយលទ្ធផល ៨ប្រកួតឈ្នះ៧ និងចាញ់ ១ ខណៈតាមពីក្រោយដោយក្រុមខេត្តស្វាយរៀង ដែលទើបលត់ក្រុមតាកែវ ៧-០ កាលពីចុងសប្ដាហ៍កន្លងទៅ ដែលមាន ២០ពិន្ទុក្នុងដៃ ។
រីឯក្រុមភ្នំពេញក្រោន កំពុងឈរលេខ៣ និងមាន ១៧ពិន្ទុតាមពីក្រោយ ។ ដោយឡែកពូលA គិតត្រឹមសប្ដាហ៍ទី៨ ដូចគ្នា គឺក្រុមបាល់ទាត់នារីខេត្តបាត់ដំបូង បាននឹងកំពុងឈរកំពូលតារាង ដោយមាន ២២ពិន្ទុជាមួលទ្ធផល ៨ប្រកួតឈ្នះ៧ និងស្មើ១ ហើយតាមពីក្រោយដោយក្រុមខេត្តកំពង់ឆ្នាំ ដែលមាន ១៩ពិន្ទុ ជាមួយលទ្ធផល ៨ប្រកួតឈ្នះ៦ ស្មើ១ និងចាញ់១ ៕
អត្ថបទ៖ បុត្រា

មតិយោបល់