ក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី លត់ទ័ព ៣-០ លើកពាន SUPER CUP ASIA 2018

នូ មករា January 21, 2018


ភ្នំពេញ៖ ក្រុម PSM MAKASSAR របស់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី បានលើកពាន SUPER CUP ASIA 2018 ហើយ បន្ទាប់ពីយកឈ្នះក្រុមតំណាងកម្ពុជា ក្រសួងការពារជាតិ(ទ័ព) យ៉ាងចាស់ដៃជាមួយលទ្ធផល ៣-០ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រលើទឹកដីឥណ្ឌូនេស៊ីមុននេះបន្ដិច ។

ជំនួបកាត់សេចក្ដីនេះ វគ្គទី១ ក្រុមទាំងពីរមិនអាចបំបែកពងមាន់គ្នាបានឡើយ ។ លុះចូលវគ្គទី២ ក្រុមក្រសួងការពារជាតិ នៅតែគ្មានឱកាស គ្រាដែលកីឡាកររបស់ក្រុម PSM MAKASSAR បានបំប៉ោងសំណាញ់ក្រុមភ្ញៀវ ៣គ្រាប់ជាបន្ដបន្ទាប់ ដើម្បីគ្រងជើងឯកតែម្ដង ។

សម្រាប់ការប្រកួតពានរង្វាន់លក្ខណៈមិត្តភាពនេះដែរ ចំពោះក្រុមជើងឯក PSM MAKASSAR គឺទទួលបានពានមួយ អមដោយប្រាក់រង្វាន់ ១ម៉ឺនដុល្លារ ខណណៈក្រុមជើងឯករងក្រសួងការពារជាតិទទួលបានប្រាក់រង្វាន់ ៥ពាន់ដុល្លារ ។ រីឯលេខ៣ គឺបានទៅក្រុម HOMER UNITED ដែលយកឈ្នះក្រុម ADELAIDE UNITED របស់អូស្ដ្រាលី ដោយលទ្ធផល ១-០ កាលពីល្ងាចមិញទទួលបានប្រាក់រង្វាន់ ៣ពាន់ដុល្លារ និងក្រុមលេខ៤ ក៏ទទួលបាន ២ពាន់ដុល្លារផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់