ថៃ៖ Buriram ប៉ះ Chiangrai ល្ងាចនេះដើម្បីគ្រងជើងឯក Thailand Champions Cup 2018

នូ មករា January 19, 2018


ថៃ៖ នាវេលាម៉ោង ៧ល្ងាចថ្ងៃទី១៩ ខែមករានេះ ក្រុមខ្លាំងទាំងពីរនៅក្នុងប្រទេសថៃប្រចាំរដូវកាលឆ្នាំ២០១៧ នឹងត្រូវជួបគ្នានៅក្នុងព្រឹត្តិការណ៍ Thailand Champions Cup 2018 ដើម្បីប្រជែងយកតំណែងជាក្រុមខ្លាំងជាងគេប្រចាំប្រទេសថៃមុននឹងបើករដូវកាលថ្មី ២០១៨ នេះ ។ ជំនួបដ៏កក្រើកនេះនឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋាន Suphachalasai National Stadium នារាជធានីបាងកក​។

សូមបញ្ជាក់ដែរថា ក្រុម Buriram United គឺជាជើងឯកពាន Toyota Thai League 2017 ចំណែកឯក្រុម Chiangrai United គឺជាជើងឯកពាន Chang FA Cup 2017 ហើយសម្រាប់ប្រវត្តិជួបគ្នារវាងក្រុមទាំងពីរវិញគឺមានចំនួន ១៥លើករួចមកហើយ ដោយក្រុម Buriram ជាអ្នកក្តោបក្តាប់ស្ថិតិឈ្នះច្រើនជាង ពោលគឺឈ្នះរហូតដល់ ៩ប្រកួត ស្មើ ៤លើក និងចាញ់តែ ២លើកបុណ្ណោះ ព្រមទាំងធ្លាប់ទាត់បញ្ចូូលទីក្រុម Chiangrai បាន ៣៣គ្រាប់ឯណោះ ។

យ៉ាងណាក៏ដោយ ក្រុម Buriram បានរងបរាជ័យលើកចុងក្រោយបំផុតជាមួយនឹងលទ្ធផល ១-០ ដោយត្រូវក្រុម Chiangrai ផ្តួលនៅវគ្គ ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍​ Chang FA Cup 2017 កាលពីឆ្នាំមុន ៕

មតិយោបល់