យុវជនភ្នំពេញក្រោនបំបាក់ ក្រុមយុវជនក្រសួងការពារជាតិ ១២-០

នូ មករា December 6, 2015


ការប្រកួតមិត្តភាពរវាងក្រុមយុវជនក្រោមអាយុ១៥ឆ្នាំ លាយជាមួយយុវជនក្រោមអាយុ១៧ឆ្នាំ របស់ភ្នំពេញក្រោន ត្រូវសមជើងជាមួយក្រុមយុវជនអាយុក្រោម ១៧ឆ្នាំរបស់ក្រសួងការពារជាតិ ដែលបានធ្វើការប្រកួតរបស់ខ្លួនកាលពីព្រឹកមិញនេះ នៅទីលានហ្វឹកហាត់នៃកីឡដ្ឋាន RSN របស់ភ្នំពេញក្រោន។ ការប្រកួតត្រូវបានបែងចែកជា៣ វគ្គ ពោលគឺ ៣០នាទី បីដង ក្នុងការប្រកួត។

ការប្រកួតបានធ្វើការវាយលុកគ្នាទៅវិញទៅមក ប៉ុន្តែការគ្រប់គ្រងបាល់របស់ភ្នំពេញក្រោន មានច្រើនជាង ហើយឱកាសរកគ្រាប់បាល់បានជាបន្តបន្ទាប់ ដោយធ្វើការទម្លុះសំណាញ់ទ័ព រហូតដល់ ១២ ទល់នឹង ០។

1

2

អត្ថបទ/រូបភាព៖ បារាំង

មតិយោបល់