ប្រាក់ ធីវ៉ា ក្លាយជាឯកអគ្គរាជទូតផលិតផលកីឡា MIZUNO របស់ជប៉ុន

នូ មករា January 12, 2018


ភ្នំពេញ៖ យោងតាមការប្រកាសរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានឱ្យដឹងថា ខ្សែបម្រើប្រយុទ្ធវ័យក្មេង ប្រាក់ ធីវ៉ា របស់ក្លឹបភ្នំពេញក្រោន នឹងក្លាយជាឯកអគ្គរាជទូតផ្លូវការរបស់ក្រុមហ៊ុនផលិតផលកីឡា MIZUNO ដ៏ល្បីល្បាញរបស់ជប៉ុនប្រចាំនៅកម្ពុជា ដោយពិធីសន្និសីទកាសែតនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ខាងមុខ វេលាម៉ោង ២រសៀល នៅកីឡដ្ឋាន RSN។

គួរបញ្ជាក់ថា ប្រាក់ ធីវ៉ា គឺជាខ្សែប្រយុទ្ធវ័យក្មេងមួយរូប ដែលបានរួមចំណែកយ៉ាងសំខាន់ជាមួយក្រុមភ្នំពេញក្រោន ទាំងការប្រកួតលីគកំពូលកម្ពុជា និងពាន Hun Sen Cup នារដូវកាលឆ្នាំ២០១៧ កន្លងមករហូតអាចទាក់ចិត្ដអតីតគ្រូជម្រើសជាតិកម្ពុជា លោក Leonardo Vitorino ដោយបានជ្រើសរើសរូបគេបញ្ចូលជាសមាជិកក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមប្រកួតមិត្តភាពជាមួយឥណ្ឌូនេស៊ី កាលពីថ្ងៃទី០៨ ខែមិថុនា និងប្រកួតផ្លូវការជាមួយអាហ្វហ្គានីស្ថាន ក្នុងវគ្គជម្រុះពាន AFC Asian Cup 2019 នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ផងដែរ៕

អត្ថបទ៖ មករា

មតិយោបល់