តើស្វាយរៀង អាចយកឈ្នះក្រុមមិនស្គាល់ចាញ់ Negeri Sembilan បានទេរសៀលនេះ?

នូ មករា January 10, 2018


ភ្នំពេញ៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតមិត្តភាព ២លើកលើទឹកដីកម្ពុជា ក្រុមចំណូលថ្មីរបស់លីគកំពូលម៉ាឡេស៊ី Negeri Sembilan មិនទាន់ស្គាល់ចាញ់នោះទេ ពោលគឺស្មើក្រុមក្រសួងការពារជាតិ ១-១ និងយកឈ្នះភ្នំពេញក្រោន ៣-០ ហើយរសៀលនេះ ពួកគេនឹងបន្ដជួបក្រុមខ្លាំងព្រះខ័នរាជស្វាយរៀងវិញម្ដង នៅលើទីលាន ISPP ។ ចាំមើលតើព្រះខ័នរាជស្វាយរៀង អាចធ្វើឲ្យក្រុម Negeri Sembilan ស្គាល់ពាក្យចាញ់ មុនត្រឡប់ទៅម៉ាឡេស៊ីបាន ឬក៏អត់?

នៅរសៀលថ្ងៃទី១០ ខែមករានេះ គឺជាការប្រកួតបង្ហើយកិច្ចលើទឹកដីកម្ពុជារបស់ក្រុម Negeri Sembilan ហើយជាការប្រកួត ដើម្បីបញ្ចប់ការធ្វើតេស្ដសមត្ថភាពកីឡាករបរទេសរបស់ក្រុមព្រះខ័នរាជស្វាយរៀងផងដែរ ។ ដូច្នេះវាក៏ជាការប្រកួតសំខាន់មួយ ដែលក្រុមទាំងពីរត្រូវដំឡើងសាច់ដុំដាក់គ្នា ដើម្បីដណ្ដើមជ័យជម្នះ ក៏ដូចជាបង្ហាញនូវភាពខ្លាំងផងដែរ ជាក់ស្ដែងគឺក្រុម Negeri Sembilan ត្រូវការជ័យជម្នះស្ពាយត្រឡប់ទៅម៉ាឡេស៊ីវិញ ខណៈកីឡាករបរទេសព្រះខ័នរាជស្វាយរៀង ត្រូវធ្វើការធ្ងន់ ដើម្បីទាក់ចិត្តគ្រូបង្វឹកលោក សំ វ៉ាន់ដេត ៕

អត្ថបទ៖ បុត្រា

មតិយោបល់