ពានបាល់ទាត់រដ្ឋមន្ដ្រីក្រសួងអប់រំ លើកទី១ គ្រោងបើកការប្រកួតដើមខែក្រោយ

នូ មករា January 9, 2018


ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រសួងអប់រំនឹងរៀបចំការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ «ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា» លើកដំបូង ដែលគ្រោងនឹងចាប់ផ្ដើមការប្រកួតចាប់ពីថ្ងៃទី០៥ ខែកុម្ភៈ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ខាងមុខ ។
 
តាមគម្រោងពាននេះនឹងមានក្រុមតំណាងអគ្គនាយកដ្ឋាន និងអាគារធិការដ្ឋានចំនួន ៧ក្រុមចូលរួម ។ សម្រាប់គោលបំណងក្នុងការបង្កើតពាននេះដែរ គឺដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាព ទាំងផ្លូវកាយ បញ្ញា ស្មារតី សីលធម៌ មិត្តភាព សាមគ្គីភាព ភាពសប្បាយរីករាយ និងលើកកម្ពស់ប្រសិទ្ធិភាពការងារបានល្អប្រសើរ ល់អង្គភាពនានាដែលស្ថិតក្រោមឱវាទរបស់ក្រសួងអប់រំ យុវជន និងកីឡា ៕
អត្ថបទ៖ បុត្រា

មតិយោបល់