មិត្តភាព៖ ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង សុទ្ធតែរងបរាជ័យក្នុងជំនួបជាមួយក្រុមម៉ាឡេសុី

នូ មករា January 7, 2018


ភ្នំពេញ៖ ក្រុមភ្នំពេញក្រោន និងក្រុមព្រះខ័នរាជស្វាយរៀង សុទ្ធតែបានរងបរាជ័យនៅក្នុងជំនួបមិត្តភាពអន្តរជាតិជាមួយក្រុមមកពីលីគម៉ាឡេសុីនាការប្រកួតកាលពីល្ងាចថ្ងៃទី៦ ខែមករាម្សិលមិញនេះ ។ ជារួមក្រុមភ្នំពេញក្រោន បានចាញ់ក្រុម Negeri Sembilan នៅលើទីលានកីឡដ្ឋាន RSN ក្នុងលទ្ធផល ០-៣ ខណៈដែលក្រុមព្រះខ័នរាជស្វាយរៀង បានរងបរាជ័យក្នុងលទ្ធផល ០-១ នៅលើទីលាននៃពហុកីឡដ្ឋានជាតិអូឡាំពិក ។

យ៉ាងណាក៏ដោយ គ្រូបង្វឹកក្រុមភ្នំពេញក្រោន លោក Sean បានលើកឡើងថា លោកពេញចិត្តចំពោះទម្រង់លេងរបស់កូនក្រុមរបស់ខ្លួន និងបានសន្យាថានឹងព្យាយាមកែលម្អចំនុចខុសឆ្គងនានាបន្ថែមទៀត មុននឹងបើកទ្វារ RSN ស្វាគមន៍ក្រុម Terrenganu FC នៅថ្ងៃទី៩ ខែមករា ខាងមុខនេះជាបន្តទៀត ។

សូមជម្រាផងដែរថា នាវេលាម៉ោង ៦.៣០ ល្ងាចថ្ងៃទី៨ ខែមករា នេះក្រុមក្រសួងការពារជាតិ ដែលជាជើងឯករកលីគកំពូលកម្ពុជា នឹងបន្តជួបជាមួយក្រុម Terrenganu FC នៅពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីបានស្មើគ្នា ១-១ កាលពីថ្ងៃទី៥ ខែមករា ក្នុងជំនួបជាមួយក្រុម Negeri Sembilan រួចមក ។

សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀងវិញក៏ត្រូវត្រៀមខ្លួនដើម្បីទទួលក្រុម Negeri Sembilan នេះដែរនាថ្ងៃទី១០ ខែមករា ខាងមុខលើទីលាន ISPP ៕

អត្ថបទ៖ មករា

មតិយោបល់