ក្ដៅៗ កីឡាកូរ៉េខាងជើងរបស់ទ័ព ៤រូប ទៅចូលរួមជាមួយក្លឹបថ្មីវិសាខា

នូ មករា January 3, 2018


ភ្នំពេញ៖ កីឡាករកូរ៉េខាងជើង ៤នាក់ ដើម្បីជួយឲ្យក្រុមក្រសួងការពារជាតិ(ទ័ព) គ្រងជើងឯករងលីគកំពូលកម្ពុជា ២រដូវកាលជាប់គ្នា ឆ្នាំ២០១៦-២០១៧ ត្រូវបានផ្ទេរទៅលេងឲ្យក្លឹបសមាជិកថ្មីរបស់លីគកំពូលកម្ពុជា ឆ្នាំ២០១៨ គឺក្លឹបវិសាខាហើយ ។ នេះបើតាមការឲ្យដឹងមុននេះបន្ដិច ពីលោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ ។
សូមបញ្ជាក់ថា កីឡាករកូរ៉េខាងជើងទាំង ៤នាក់ ដែលត្រៀមទៅលេងឲ្យក្លឹបទើបឡើងពីលីគលំដាប់ទី២ កម្ពុជា រួមមានកីឡាករខ្សែប្រយុទ្ធ Choe Myong-Ho, ខ្សែបម្រើ Kim Kyong-Hon, ខ្សែប្រយុទ្ធ Ri Hyok-Chol និងខ្សែការពារ Jang Song-Hyok ហើយអ្នកទាំង ៤ នឹងត្រូវធ្វើសង្គ្រាមជាមួយក្លឹបក្រសួងការពារជាតិវិញ ដោយជួយក្រុមវិសាខា នៅក្នុងយុទ្ធនាការប្រកួតលីគកំពូលកម្ពុជា ដែលគ្រោងចាប់ផ្ដើមការប្រកួតនាខែមីនាខាងមុខ ៕
អត្ថបទ៖ បុត្រា

មតិយោបល់