ចាន់ វឌ្ឍនាកា ហោះទៅម៉ាឡេស៊ីម៉ោង ៦៖៣០នាទីល្ងាចនេះ

នូ មករា January 2, 2018


ភ្នំពេញ៖ បន្ទាប់ពីមិត្តរួមក្រុមជម្រើសជាតិកម្ពុជា កីឡាករ កែវ សុខផេង បានធ្វើដំណើរទៅម៉ាឡេស៊ីកាលពីថ្ងៃមិញ នៅវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ ខ្សែប្រយុទ្ធជំនាញជើងឆ្វេង ចាន់ វឌ្ឍនាកា ក៏ត្រូវធ្វើដំណើរចាកចេញពីកម្ពុជា ឆ្ពោះទៅម៉ាឡេស៊ីផងដែរ ដើម្បីបន្ដអាជីពជាមួយក្លឹបថ្មី Pahang FA នៅទីនោះ ។

សូមបញ្ជាក់ថា ដំបូងឡើយ ចាន់ វឌ្ឍនាកា ត្រូវឡើងយន្ដហោះខ្ទង់ម៉ោង ១១ព្រឹកមិញ ប៉ុន្ដែដោយសារជើងហោះហើរនោះមានបញ្ហា ក៏លើកទៅល្ងាចវិញ ។ វឌ្ឍនាកា នឹងត្រូវចូលរួមជាមួយក្លឹប Pahang FA ក្នុងកុងត្រារយៈពេល ១ឆ្នាំ ដោយទទួលបានតម្លៃខ្លួន ឬប្រាក់ខែ ១៦,០០០ដុល្លារក្នុងមួយខែ អមដោយប្រាក់ឧបត្ថម្ភ ខុនដូមួយល្វែង និងរថយន្ដធ្វើដំណើរផ្ទាល់ខ្លួនទៀតផង ។ 

នេះគឺជាលីគក្រៅស្រុកទី២ហើយ ដែលបាន ចាន់ វឌ្ឍនាកា បានប្រកអាជីពបាល់ទាត់របស់ខ្លួន បន្ទាប់ពីគេបានបញ្ចប់កុងត្រាខ្ចីជើងជាមួយក្លឹប Fujieda MYFC សមាជិកលីគលំដាប់ទី៣ ជប៉ុនកាលពីរដូវកាលឆ្នាំ២០១៧ ។ កូនប្រុសអភិបាលខេត្តកំពតរូបនេះ មានក្ដីរំពឹងខ្ពស់ នឹងបានបង្ហាញវត្តមានលើទីលានជាមួយក្លឹបថ្មី ក្រោយខកខានប្រកួតផ្លូវការជិត ១រដូវកាល កាលលេងនៅជប៉ុន ៕

អត្ថបទ៖ បុត្រា

មតិយោបល់