CNCC កំណត់កាលបរិច្ឆេទប្រកួតលីគកំពូលកម្ពុជា និងពាន Hun Sen Cup រដូវកាលថ្មី

នូ មករា January 2, 2018


ភ្នំពេញ៖ បន្ទាប់ពីរកឃើញជើងឯកលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup ឆ្នាំ២០១៧ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) ដែលទទួលបន្ទុករៀបចំព្រឹត្តិការណ៍ធំៗទាំងពីរ បានប្រកាសពីកាលបរិច្ឆេទប្រកួតរដូវកាលថ្មីហើយ ។

យោងតាមលិខិតចុះហត្ថលេខាដោយលោក ឌី វិជ្ជា ប្រធាន CNCC កាលពីថ្ងៃទី២៦ ខែធ្នូកន្លងទៅ ចំពោះលីគកំពូលកម្ពុជា ឆ្នាំ២០១៨ តាមគម្រោងធ្វើការប្រកួត ចាប់ពីថ្ងៃទី០៣ ខែមីនា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ។ រីឯពានរង្វាន់ Hun Sen Cup គឺចាប់ផ្ដើមប្រកួតពីថ្ងៃទីទី០៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ ។

សូមរំឮកថា សម្រាប់លីគកំពូលកម្ពុជា ឆ្នាំ២០១៧ ដែលទើបបញ្ចប់កាលពីចុងសប្ដាហ៍កន្លងទៅ គឺក្រុមបឹងកេតអែហ្វស៊ីលើកពាន គ្រាដែលពានរង្វាន់ Hun Sen Cup 2017 គឺក្រុមព្រះខ័នរាជស្វាយរៀងលើកពាន ។ ដូច្នេះចាំមើលរដូវកាល ឆ្នាំ២០១៨ខាងមុខ តើក្រុមទាំងពីរ អាចការពារតំណែងជើងឯកបាន ឬក៏អត់? ៕

អត្ថបទ៖ បុត្រា

មតិយោបល់