ច្បាស់ហើយ! ចាន់ វឌ្ឍនាកា មិនបានជួយបឹងកេត ក្នុងការប្រកួតពាន Mekong Cup 2017 នៅវៀតណាមឡើយ!

នូ មករា December 7, 2017


ភ្នំពេញ៖ បន្ទាប់ពីធ្វើដំណើរមកដល់កម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា បានបញ្ជាក់ថា ខ្លួនមិនបានចូលរួមយុទ្ធនាការប្រកួតជម្រុះពានរង្វាន់ Toyota Mekong Cup 2017 ជាមួយនឹងក្រុមបឹងកេតអែហ្វស៊ី ដែលត្រូវជួបក្រុមម្ចាស់ផ្ទះវៀតណាម Sanna Khanh Hao FC នាថ្ងៃទី០៩ ខែធ្នូខាងមុខនេះឡើយ ដោយសារខ្លួនចង់សម្រាកយកកម្លាំងសិន ។
 
ប៉ុន្តែខ្សែប្រយុទ្ធដែលទើបតែបញ្ចប់កិច្ចសន្យាជាមួយក្លឹបបាល់ទាត់ជប៉ុនរូបនេះ បានបញ្ជាក់ថា នៅក្នុងជំនួបជើងទី២ លើទឹកដីកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូសប្ដាហ៍ក្រោយ រូបគេអាចចូលរួមបាន ៕
អត្ថបទ៖ បុត្រា

មតិយោបល់