លីគកំពូលកម្ពុជា៖ ភ្នំពេញក្រោន ផ្តួលក្រុមប៉ូលីស ៤-១ នៅលើទីលានស្តាតចាស់

នូ មករា November 25, 2017


ភ្នំពេញ៖ ក្រុមភ្នំពេញក្រោន ទើបតែដណ្តើមបាន ៣ពិន្ទុបន្ថែមទៀតនៅក្នុងសប្តាហ៍ទី២១ នៃព្រឹត្តិការណ៍លីគកំពូលកម្ពុជា បន្ទាប់ពីបានផ្តួលក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅលើទីលានស្តាតចាស់ក្នុងលទ្ធផល ៤-១ រួចមក ។

នៅក្នុងការប្រកួតដ៏ស្វិតស្វាញនេះបានចាប់ផ្តើមជាមួយនឹងការដាក់សម្ពាធពីសំណាក់ក្រុមភ្នំពេញក្រោនទៅលើក្រុមប៉ូលីសដោយបានទាត់បញ្ចូលទីរហូតដល់ទៅ ៣គ្រាប់ក្នុងវគ្គទី១ ពោលគឺ កីឡាករកូរ៉េខាងត្បូង Gisung រកបាន ១គ្រាប់នៅនាទីទី ១៧ បន្ទាប់មកនៅនាទីទី ៣០ ខ្សែប្រយុទ្ធ Shane Booysen រកបាន ១គ្រាប់ទៀត មុននឹងខ្សែប្រយុទ្ធកែវ សុខផេង ទាត់បញ្ចូលទី ១គ្រាប់បន្ថែមនៅនាទីទី ៤២ ។

លុះចូលដល់វគ្គទី២  ក្រុមប៉ូលីសបានសងសឹកវិញបានមួួយគ្រាប់នៅនាទីទី៤៧ ប៉ុន្តែត្រូវបានកីឡាករ Gisung វាយបកបាន ១គ្រាប់វិញនៅនាទីទី ៨១ ។ សូមបញ្ជាក់ដែរថា នេះជាជ័យជម្នះទី២  ហើយសម្រាប់ក្រុមភ្នំពេញក្រោន ក្នុងចំណោមការប្រកួតទាំង ៤លើកក្រោមការដឹកនាំរបស់លោក Sean Sainbury ដែលទើបតែចូលដឹកនាំកាលពីពេលថ្មីៗនេះ ៕

អត្ថបទ៖ មករា

មតិយោបល់