គ្រូភ្នំពេញក្រោន រំពឹង ណាហ្គា មិនប្រើយុទ្ធសាស្ដ្រចតឡានក្រុងក្នុងជំនួបកាត់ក្ដីល្ងាចនេះ!

នូ មករា November 22, 2017


ភ្នំពេញ៖ លោក Sean Sainsbury គ្រូបង្វឹកថ្មីរបស់ក្រុមភ្នំពេញក្រោន បានលើកឡើងថា កូនក្រុមខ្លួនបានត្រៀមរួចរាល់ហើយ ដើម្បីបើកទ្វារកីឡដ្ឋាន RSN ទទួលក្រុមណាហ្គាវើល ក្នុងជំនួបជើងទី២ ដែលជាការប្រកួតកាត់សេចក្ដីនៃពានរង្វាន់ Hun Sen Cup 2017 វគ្គ ៨ក្រុមចុងក្រោយ ដើម្បីស្វែងរកក្រុមខ្លាំងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ មិនតែប៉ុណ្ណោះ គ្រូបង្វឹកជនជាតិអង់គ្លេសរូបនេះ ក៏រំពឹងថា ក្រុមណាហ្គាវើល នឹងមិនប្រើយុទ្ធចតឡានក្រុងមុខទីឡើយ បើទោះបីពួកគេឈ្នះកាលពីជើងទី១ ក្នុងលទ្ធផល ២-១ ក៏ដោយ ។
«ខ្ញុំគិតថា ពួកគេនឹងមិនអាចលេងការពារពេញ ៩០នាទីនោះទេ ពួកគេនឹងវាយលុកខ្លាំងនាពេលបន្ទាប់មកទៀត ។ ហេតុនេះខ្ញុំគិតថា ពួកយើងប្រាកដជាជួបការលំបាកជាមិនខានក្នុងការផ្ដួលពួកគេ» ។ នេះគឺជាសម្ដីលោក Sean Sainsbury ថ្លែងក្នុងវីដេអូបង្ហោះដោយក្លឹបភ្នំពេញក្រោន មុនជួបក្រុមណាហ្គាវើល នាវេលាម៉ោង ៦ល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ។ យ៉ាងណាក៏ដោយ លោកក៏បានកោតសរសើរពីប្រព័ន្ធការពារដ៏រឹងមាំរបស់ក្រុមសម្បូរដោយកីឡាករចាស់វស្សានេះផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់