ភ្នំពេញក្រោន លត់ វេស្ទើន ៣-០ ក្រោមការដឹកនាំរបស់គ្រូថ្មី

នូ មករា November 18, 2017


ភ្នំពេញ៖ ក្រុមភ្នំពេញក្រោនដែលកំពុងស្ថិតនៅក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីនោះបានដណ្តើមជ័យជម្នះលើក្រុមម្ចាស់ផ្ទះវេស្ទើន នៅក្នុងការប្រកួតលីគកំពូលកម្ពុជាសប្តាហ៍ទី២០នេះ ។

នៅក្នុងការប្រកួតដ៏ស្វិតស្វាញលើទីលានវេស្ទើននេះ បានចាប់ផ្តើមជាមួយនឹងការដាក់សម្ពាធពីសំណាក់ក្រុមភ្ញៀវភ្នំពេញក្រោនលើក្រុមម្ចាស់ផ្ទះដោយនៅក្នុងវគ្គទី១ កីឡាករអាហ្វ្រិកខាងត្បូង Shane Booysen បានទាត់បញ្ចូលទី១គ្រាប់នាំមុខមុន និងរក្សាលទ្ធផល ១-០ រហូតដល់ចប់វគ្គតែម្តង។ លុះចូលដល់វគ្គទី២ ខ្សែប្រយុទ្ធកែវ សុខផេង បានទាត់បញ្ចូលទីថែម ១គ្រាប់ទៀតដើម្បីបន្ថែមទំនុកចិត្តបន្ទាប់ពីទទួលបានការផ្ទេរបាល់យ៉ាងល្អពីកីឡាករ Shane Booysen រួចមក  ។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងម៉ោងបន្ថែម ៤នាទីចុងក្រោយ ខ្សែប្រយុទ្ធកែវ សុខង៉ន ដែលទើបប្តូរចូលបានទាត់បញ្ចូលទី ១គ្រាប់ទៀតមុននឹងអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។ លទ្ធផលនេះបានបន្ថែម ៣ពិន្ទុដ៏សំខាន់ដល់ក្រុមភ្នំពេញក្រោន បន្ទាប់ពីទទួលរងបរាជ័យ ក៏ដូចជាបានត្រឹមស្មើជាច្រើនប្រកួតរួចមក ៕

អត្ថបទ៖ មករា

មតិយោបល់