កម្ពុជាជាប់ជាប្រទេសតំបន់អាស៊ីលំដាប់ទី២ ដែលមានអ្នកចូលរួមទស្សនាច្រើន ក្នុងអំឡុងការប្រកួតវគ្គជម្រុះ World Cup 2018
នូ មករា November 27, 2015
អាស៊ីជាទ្វីបដែលមានប្រជាជនច្រើនជាងគេលើលោក ហើយទ្វីបនេះក៏ជាទ្វីបដែលមានអ្នកគាំទ្របាល់ទាត់យ៉ាងសន្ធឹកសន្ធាប់ផងដែរ។ តាមរបាយការណ៍របស់ FCA បានអោយដឹងថាប្រទេសចំនួន៥ ដែលមានអ្នកគាំទ្រយ៉ាងលើសលុប ក្នុងការធ្វើជាម្ចាស់ផ្ទះនាយុទ្ធនាការ ការប្រកួតជម្រុះបាល់ទាត់ពិភពលោក២០១៨ ក្នុងឆ្នាំ២០១៥នេះតែម្ដង។
១. ប្រទេសជប៉ុន
– ធ្វើជាម្ចាស់ផ្ទះបាន ២ ប្រកួត
– អ្នកគាំទ្រចូលរួមទស្សនាជាមធ្យមចំនួន ៥៦១២៤នាក់
– អ្នកគាំទ្រចូលរួមទស្សនាច្រើនបំផុតចំនួនប្រហែល ៥៧៥៣៣នាក់ (ការប្រកួតរវាងជប៉ុន និងសិង្ហបុរី នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៥)
២. ប្រទេសកម្ពុជា
– ធ្វើជាម្ចាស់ផ្ទះបាន ៤ ប្រកួត
– អ្នកគាំទ្រចូលរួមទស្សនាជាមធ្យមចំនួន ៤៥៧១៧នាក់
– អ្នកគាំទ្រចូលរួមទស្សនាច្រើនបំផុតចំនួនប្រហែល ៦៣០០០នាក់ (ការប្រកួតរវាងកម្ពុជា និងសិង្ហបុរី នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៥)
៣. ប្រទេសថៃ
– ធ្វើជាម្ចាស់ផ្ទះបាន ៣ ប្រកួត
– អ្នកគាំទ្រចូលរួមទស្សនាជាមធ្យមចំនួន ៤៤៩៦០នាក់
– អ្នកគាំទ្រចូលរួមទស្សនាច្រើនបំផុតចំនួនប្រហែល ៥០០០០នាក់ (ការប្រកួតរវាងថៃ និងចិនតៃវ៉ាន់ នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៥)
៤. ប្រទេសកូរ៉េខាងជើង
– ធ្វើជាម្ចាស់ផ្ទះបាន ៤ ប្រកួត
– អ្នកគាំទ្រចូលរួមទស្សនាជាមធ្យមចំនួន ៤២២៥០នាក់
– អ្នកគាំទ្រចូលរួមទស្សនាច្រើនបំផុតចំនួនប្រហែល ៤៥០០០នាក់ (ការប្រកួតរវាងកូរ៉េខាងជើង និងយេមេន នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៥)
៥. ប្រទេសចិន
– ធ្វើជាម្ចាស់ផ្ទះបាន ២ ប្រកួត
– អ្នកគាំទ្រចូលរួមទស្សនាជាមធ្យមចំនួន ២៦៧៦៥នាក់
– អ្នកគាំទ្រចូលរួមទស្សនាច្រើនបំផុតចំនួនប្រហែល ២៧៣៥៨នាក់ (ការប្រកួតរវាងចិន និងប៊ូតង់ នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៥)
ប្រភព៖ FootballChannel.asia
ប្រែសំរួល៖ គឹមហុក