កម្មវិធី EQUAL PLAY FESTIVAL ចាប់ផ្តើមកម្មវិធីព្រឹកនេះ

លី រិទ្ធី November 24, 2015


កម្មវិធី EQUAL PLAY FESTIVAL បានចាប់ផ្តើមកម្មវិធីនាព្រឹកនេះនៅទីលានកីឡដ្ឋាន RSN ដែលមានលោកប្រធាន ឬទ្ធីសំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន លោកគ្រូបង្គោល Sam និង Monika Staab, ដែលជាឯកអគ្គរដ្ឋទូតបាល់ទាត់នៅការិយាល័យបរទេសអាល្លឺម៉ង់ ព្រមទាំងតំណាងក្រុមការងារអ្នករៀបចំកម្មវិធី EQUAL PLAY FESTIVAL នេះជាភ្ញៀវកិត្តិយស។

កម្មវិធីនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៤, ២៥, និង ២៦ វិចិ្ឆកា ដែល អង្គការ SALT Academy និងក្លឹបបាល់ទាត់ Phnom Penh Crown Football Club នឹងរួមគ្នាដើម្បីរៀបចំកម្មវិធីប្រកួតបាល់ទាត់នៅកីឡដ្ឋាន RSN ដែលជាកីឡដ្ឋានរបស់ក្លឹបភ្នំពេញក្រោនផ្ទាល់ ដោយរួមមាន សិក្ខាសាលា និងការប្រកួតជម្រុះសម្រាប់យុវជន និងយុវនារី ដែលអាយុចាប់ពី ១០ ឆ្នាំ ដល់ ១៤ ឆ្នាំ។ ការរៀបចំនេះក៏មានកិច្ចសហប្រតិបត្តិការជាមួយ streetfootballworld ផងដែរ។ កម្មវិធីនេះគឺធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់សម្រាប់ក្មេងប្រុសនិង ក្មេងស្រីឲ្យមានឱកាសស្មើគ្នានៅលើទីលាន។ ព្រមទាំងមានកាគាំទ្រពី the Sports Promotion of the German Federal Foreign Office។

ក្រុមដែលចូលរួមសរុបទាំងអស់មាន ២០ ក្រុម ដែលក្រុមនីមួយៗមានក្មេងស្រី ៦ នាក់ និងក្មេងប្រុស ៥ នាក់ ដែលចូលរួមជាមួយគ្នាពីទូទាំងប្រទេស និងមកពីកម្មវិធីផ្សេងៗរបស់ SALT programmes ក៏ដូចជាដៃគូររៀបចំកម្មវិធីដូចជា Indochina Starfish Foundation, World Vision, M’Lop Tapang និង Globalteer។ ក្លឹបភ្នំពេញក្រោនក៏ចូលរួមក្នុងកម្មវិធីនេះជាមួយក្រុមចំរុះពីរ។

 

12241466_1139248342769355_5691038155049569866_n

12299278_1139248539436002_3234320015846385264_n

12301496_1139248519436004_971506801737843873_n

12066001_1139248249436031_4102479109800966961_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ PPCFC

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត