មតិលោកគ្រូ Sam ក្រោយការឈ្នះលើណាហ្គាកាលពីយប់មិញ

លី រិទ្ធី November 23, 2015


លោកគ្រូបង្គោលក្លឹបភ្នំពេញក្រោន Sam Schweingruber បានបញ្ចេញយោបល់ក្រោយការឈ្នះលើក្លឹប ណាហ្គាវើល ២-០ នៅជើងទី ១ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រមិត្តហ្វូនខេមបូឌានលីក។

“ការលេង ១៥ នាទីដំបូងរបស់យើងគឺមិនសូវល្អនោះទេ។ យើងមិនបានលេងដូចនៅអ្វីដែលយើងគ្រោងនោះទេ ដែលនេះធ្វើឲ្យខ្លួនយើងពិបាក។ ខ្ញុំមិនសូវភ្ញាក់ផ្អើលនោះទេដោយយើងមិនមានពេលវេលាគ្រប់គ្រងក្នុងការលេងជាក្រុម ព្រោះកីឡាករ ៣ រូបត្រូវបំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិ។ យើងមិនមានឱកាសគ្រប់គ្រងក្នុងការធ្វើការនេះ។ ទោះជាយ៉ាងណាយើងរកដោះស្រាយបាន លេងបានល្អវិញមុនឹងចប់តង់ទី ១។ យើងគួរតែរកបានមួយគ្រាប់ពីការស៊ុតបាល់ពិន័យ free-kick នៅនាទីទី ៣០ ខ្ញុំមិនមានអារម្មណ៍ថាក្លឹបណាហ្គានឹងរកគ្រាប់បាល់ ព្រោះតែយើងការពារបានយ៉ាងល្អ។

យើងហ្វឹកហាត់ទៅលើការបញ្ជូលបាល់ ដូចនេះខ្ញុំពិតសប្បាយចិត្តដែលមួយក្នុងចំណោមពីរគ្រាប់ដែលយើងរកបានគឺចេញពីការបញ្ជូលបាល់ដ៏ល្អនេះ ទោះបីជាយើងមិនបានគ្រោងទុកក៏ដោយ។ ល្បឿននៃការរត់របស់យើងគឺពិបាកសម្រាប់ខ្សែការពាររបស់ពួកគេ កីឡាកររបស់ពួកគេត្រូវបានបណ្តេញចេញបន្ទាប់ពីនោះយើងគ្រប់គ្រងការប្រកួត។

យើងនៅសល់មានការប្រកួតមួយទៀត យើងមានពេលប៉ុន្មានថ្ងៃសម្រាប់សម្រាក និងផ្តោតអារម្មណ៍ឡើងវិញ។​ ផ្នែកស្មារតី ២ សប្តាហ៍នេះពិតជាពិបាក មិនត្រឹមតែបាល់ទាត់តែនៅមានរឿងផ្សេងទៀត។ យើងនឹងត្រលប់មកវិញក្នុងរយៈពេល ២ សប្តាហ៍ ជាមួយនឹងការហ្វឹកហាត់កាន់តែល្អជាងនេះ។ ស្របពេលដែលយើងពេញចិត្តនឹងលទ្ធផលថ្ងៃនេះ តែការលេងរបស់យើងគឺមិនដូចអ្វីដែលយើងគ្រោងទុកនោះទេ ដូចនេះខ្ញុំចង់ឲ្យក្រុមទាំងមូលលេងល្អជាងនេះ។”

12247193_1138509826176540_1764240740990764503_n

 

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ PPCFC

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត