Leonardo៖ ក្លឹបភ្នំពេញក្រោនអាចទាក់ចិត្តខ្ញុំមកដឹកនាំនៅកម្ពុជាជាថ្មី

គឹមហុក October 23, 2017


ភ្នំពេញ៖ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Leonardo Vitorino បានបង្ហាញក្ដីអាឡោះអាល័យជាខ្លាំង ក្រោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រេចចែកផ្លូវជាមួយខ្លួន ខណៈលោកមិនទាន់អស់ចិត្តក្នុងការដឹកនាំបាល់ទាត់កម្ពុជានៅឡើយ ។ ប៉ុន្ដែមុនចាកចេញពីកម្ពុជា លោកបានបង្ហើបពីតម្រុយមួយ ដែលអាចឲ្យលោកត្រឡប់មកធ្វើការងារនៅកម្ពុជាវិញ ពិសេសគឺមានក្លឹបអាជីពនៃលីគកំពូលកម្ពុជាមួយ ដែលអាចទាក់ចិត្តលោកឲ្យមកដឹកនាំបាល់ទាត់នៅកម្ពុជាជាថ្មី គឺក្លឹបភ្នំពេញក្រោន ។

គ្រូបង្វឹកប្រេស៊ីលរូបនេះ បានលើកឡើងដូច្នេះ ទៅកាន់អ្នកសារព័ត៌មានក្នុងស្រុកមួយ មុនលោកចាកចេញពីកម្ពុជា ទៅស្រុកកំណើតខ្លួនវិញ កាលពីចុងសប្ដាហ៍កន្លងទៅ ។ លោក Leonardo បានបញ្ជាក់ថា លោករីករាយក្នុងការត្រឡប់មកដឹកនាំបាល់ទាត់កម្ពុជាវិញ បើសិនសហព័ន្ធ និងអ្នកគាំទ្រកម្ពុជា ធ្វើការផ្លាស់ប្ដូរបរិបទបាល់ទាត់របស់ខ្លួន ។ តែអ្វីដែលពិសេស គឺមានក្លឹបអាជីពមួយគត់ ដែលអាចទាក់ទាញលោកមកដឹកនាំម្ដងទៀត គឺក្លឹបភ្នំពេញក្រោន ព្រោះប្រធានក្លឹបមួយនេះ មានទស្សនៈវិស័យវែងឆ្ងាយ បូករួមទាំងធនធានយុវជនដ៏ខ្លាំងក្លាទៀតផង ។

សូមបញ្ជាក់ថា លោក Leonardo ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសចែកផ្លូវគ្នា កាលពីសប្ដាហ៍មុន ក្រោមហេតុផលដឹកនាំក្រុមជម្រើសជាតិកម្ពុជា ទទួលបានលទ្ធផលមិនបានល្អ ដូចការរំពឹងទុក ហើយសហព័ន្ធក៏បានសម្រេចភ្លាមៗ ដោយតែងតាំងលោក Ohara ធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិបណ្ដោះអាសន្ន ដើម្បីដឹកនាំការប្រកួតនៅសល់នាចុងឆ្នាំ២០១៧នេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត