គ្រូ U-19កម្ពុជា នឹងផ្ដោតលើការការពារ ពេលប៉ះចិន បើកឆាកពាន AFU U-19 ស្អែកនេះ

នូ មករា October 23, 2017


ភ្នំពេញ៖ លោក Kazunori Inoue គ្រូបង្វឹកក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំកម្ពុជា បានលើកឡើងថា ការជួបក្រុមខ្លាំង U-19ចិន ថ្ងៃបើកឆាកវគ្គជម្រុះពានរង្វាន់ AFC U-19 Championship 2018 នាល្ងាចថ្ងៃទី២៤ ខែតុលាស្អែកនេះ អាចនឹងមានការពិបាកបន្ដិច ព្រោះចិន គឺជាក្រុមខ្លាំង បើទោះបីលោកមិនសូវបានដឹងព័ត៌មានពីចិនច្រើនក៏ដោយ ។ ដូច្នេះលោកនឹងផ្ដោតលើការការពារ សម្រាប់ជំនួបបើកឆាកស្អែកនេះ ។

គ្រូបង្វឹកជនជាតិជប៉ុនរូបនេះ បាននិយាយក្នុងសន្និសីទសារព័ត៌មានព្រឹកនធា «ខ្ញុំមិនសូវដឹងព័ត៌មានពីចិនច្រើនទេ តែយើងដឹងថា ចិនគឺជាក្រុមខ្លាំងទាំងបច្ចេកទេស និងកាយសម្បទា ។ ថ្ងៃស្អែកអ្វីដែលខ្ញុំនឹងធ្វើ គឺត្រូវការពារឲ្យបានល្អ ដើម្បីកាត់បន្ថយការទាត់បាល់បញ្ចូលទីពីក្រុមភ្ញៀវចិន» ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត