Fujieda MYFC ស្មើក្រុម SC Sagamihara ១-១ ខណៈ ចាន់ វឌ្ឍនាកា ចូលលេងនៅនាទី៨៥

នូ មករា October 22, 2017


ភ្នំពេញ៖ ក្រុម Fujieda MYFC  បានទទួលលទ្ធផល ១-១ ក្នុងជំនួបជាមួយក្រុម SC Sagamihara នៅក្នុងការប្រកួតនៃលីគទី៣ ជប៉ុនដែលទើបតែបញ្ចប់មុននេះ ខណៈដែលកីឡាករឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា បានចូលលេងនៅក្នុងនាទី៨៥ បន្ទាប់ពីអវត្តមានជាច្រើនប្រកួតរួចមក ។

ជាមួយនឹងវត្តមានលើកនេះ ក្រុមអ្នកគាំទ្របានសម្តែងការពេញចិត្ត និងមានក្តីសង្ឃឹមថាខ្សែប្រយុទ្ធរូបនេះនឹងអាចជាប់ក្នុងជម្រើស ១១នាក់ដំបូងក្នុងការប្រកួតក្រោយៗទៀត ដើម្បីជាឱកាសបង្ហាញសមត្ថភាពនៅលើទឹកដីជប៉ុន បន្ទាប់ពីរូបគេបានចំណាយពេលជាច្រើនខែហ្វឹកហាត់នៅទីនោះ ប៉ុន្តែខកខានមិនបានចេញមុខក្នុងការប្រកួតជាផ្លូវការបានច្រើននោះឡើយ ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត