លីគកំពូលកម្ពុជា៖ គួរឲ្យស្ដាយ! ភ្នំពេញក្រោន ចាញ់ទ័ព ១-០ ទាំងប្រផិតប្រផើយ

នូ មករា October 21, 2017


ភ្នំពេញ៖ ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន មិនអាចសងសឹកក្រុមក្រសួងការពារជាតិ(ទ័ព) បានឡើយ ក្រោយចាញ់ក្នុងលទ្ធផល ១-០ ទាំងប្រផិតប្រផើយបំផុត នៅក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា ដែលទើបបញ្ចប់មុននេះបន្ដិច នៅកីឡដ្ឋាន RSN ។ ការប្រកួតនេះ ក្រុមភ្ញៀវ ក្រសួងការពារជាតិ ជាអ្នកបំបែកពងមាន់បានមុន ដោយកីឡាករ Kim Kyong Hun នៅនាទីទី២០ បន្ទាប់មកក្រុមភ្នំពេញក្រោន បានព្យាយាមវាយសម្រុកជាមួយនឹងឱកាសទាត់បញ្ចូលទីជាច្រើនលើកតែមិនបានសម្រេច ធ្វើឲ្យចប់ការប្រកួតពេញម៉ោងក្រសួងការពារជាតិយកឈ្នះ ១-០ ដើម្បីបន្ដកំណត់ត្រាឈ្នះជាលើកទី២ គ្រាដែលកាលពីជើងទី១ ការពារជាតិឈ្នះក្នុងដី ៣-២ ។ ជាមួយនឹងការបរាជ័យនេះដែរ បានធ្វើឲ្យអតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន បាត់បង់កៅអី Top-4 ហើយធ្លាក់មកឈរលេខ៥ ដោយរក្សា ៣២ពិន្ទុ ខណៈក្រសួងការពារជាតិ ឡើងទៅឈរលេខរៀងទី៤ ជាថ្មី ដោយមាន ៣ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀងមាន ៣៧ពិន្ទុ រួមទាំងក្រុមបឹងកេត និងក្រុមណាហ្គាវើល ដែលមាន ៣៦ពិន្ទុស្មើគ្នា ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត