ច្រឹង ពលរដ្ឋ ប្រតិកម្មលើកដំបូង ក្រោយលោក Leo ដកពីជម្រើសជាតិ និងបន្ដនៅក្រៅបញ្ជី

នូ មករា October 18, 2017


ភ្នំពេញ៖ ខ្សែបម្រើជួរមុខរបស់ក្លឹបក្រសួងការពារជាតិកីឡាករ ច្រឹង ពលរដ្ឋ បានបញ្ចេញប្រតិកម្មលើកដំបូងនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ចាប់តាំងពីខ្សែបម្រើវ័យ ២០ឆ្នាំរូបនេះ ត្រូវបានលោក Leonardo Vitorino គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា កាត់ឈ្មោះចេញពីបញ្ជីក្រុមជម្រើសជាតិ កាលពីស៊ីហ្គេម លើកទី២៩ ថ្មីៗកន្លងទៅ ហើយបន្ដស្ថិតនៅក្រៅបញ្ជីរហូតមកដល់ទល់បច្ចុប្បន្ន ។

 ច្រឹង ពលរដ្ឋ បានសរសេរថា៖ «ទោះខ្ញុំក្រក៏ខ្ញុំមិនបានលក់ឧត្តមកតិខ្លួនឯងដើម្បីលុយដែល ។ ការយល់របស់មនុស្សគ្រប់រូបមិនដូចគ្នាទេ អ្នកអាចស្គាល់ខ្ញុំតែឈ្មោះ តែអ្នកមិនធ្លាប់ស្គាល់ខ្សែជីវិតខ្ញុំឡើយ គ្រប់គ្នាវាយតម្លៃខ្ញុំត្រឹមសម្រកក្រៅ តែមិនអាចវាយតម្លៃទឹកចិត្តខ្ញុំ ចំពោះជាតិខ្ញុំទេ ។ ខ្ញុំព្យាយាមជម្នះគ្រប់ឧបសគ្គ ដោយភាពអត់ធ្មត់របស់ខ្ញុំ ។ ក្នុងនាមជាកីឡាករបាល់ទាត់ត្រូវមានស្មារតីរឹងមាំ សុឆន្ទៈ ភាពអត់ធ្មត់តស៊ូ ទំនុកចិត្ត និងភាពជឿជាក់ និងម្ចាស់ការខ្លួនឯង» ។

កីឡាករវ័យក្មេងរូបនេះបន្ដថា៖ «ស៊ូរហត់លំបាកកាយក្នុងការហ្វឹកហាត់ ទោះវាមានការឈឺចាប់ពេលមានរបួស ក្តីក៏មិនអី ខ្ញុំអាចបន្តទៅបាន តែប្រសិនបើការងារធ្វើឱ្យអស់កម្លាំង ថែមហត់ចិត្តទៀត នេះហើយជាការឈឺចាប់ ដែលពិបាកក្នុងការទ្រាំ ។ អរគុណដល់កម្ពុជា អរគុណគ្រប់យ៉ាង ដែលបានឆ្លងកាត់ជាមួយគ្នា អរគុណសម្រាប់គ្រប់យ៉ាងថ្ងៃនេះ អរគុណសម្រាប់ការចងចាំ ការលះបង់នឹងភាពឈឺចាប់ ច្រឹង ពលរដ្ឋ 16 អរគុណអ្នកគាំទ្រទាំងអស់ក្នុងការលើកទឹកចិត្តរហូតដល់ពេលនេះ» ។

នេះគឺជាការលើកឡើងរបស់ ច្រឹង ពលរដ្ឋ ដែលកីឡាករកំពុងឡើងជើងមួយរូបក្នុងចំណោមរៀមច្បងរបស់ខ្លួន ។ តែយ៉ាងណាមិញ ពលរដ្ឋ នៅតែស្ថិតក្រៅក្រសែភ្នែកលោក Leonardo ជាក់ស្ដែងការប្រមូលផ្ដុំហ្វឹកហាត់ ក្រោយចប់ស៊ីហ្គេម ដើម្បីប្រកួតជើងទី២ ជាមួយវៀតណាម ក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 កាលពីពេលថ្មីៗ ក៏គ្មានវត្តមាន ច្រឹង ពលរដ្ឋ ដែរ ។ ទន្ទឹមជាមួយគ្នា លោក Leo ថែមទាំងធ្លាប់ផ្ញើរឲ្យ ច្រឹង ពលរដ្ឋ ផ្លាស់ប្ដូរឥរិយាបថ និងអត្ដចរិកនៅក្លឹបបើសិនចង់ជាប់ជម្រើសជាតិវិញទៀតផង ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត