កម្ពុជា ជួប ចិន ក្នុងថ្ងៃបើកឆាកវគ្គជម្រុះពាន AFC U-19 ពូល G ខណៈ BTV នឹងផ្សាយផ្ទាល់

នូ មករា October 18, 2017


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌពានរង្វាន់យុវជនក្រោមអាយុ ១៩ឆ្នាំប្រចាំទ្វីបអាស៊ី AFC U-19 Championship 2017 ពូល G នៅលើទឹកដីកម្ពុជា នឹងចាប់ផ្ដើមការប្រកួតនាដើមសប្ដាហ៍ក្រោយនេះហើយ ខណៈក្រុមការងារទូរទស្សន៍ឈានមុខក្នុងស្រុក BTV-News នឹងធ្វើការផ្សាយផ្ទាល់ព្រឹត្តិការណ៍នេះគ្រប់ការប្រកួត ។
 
សូមបញ្ជាក់ថា ការបើកទ្វារពហុកីឡដ្ឋានជាតិធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កម្រិតអាស៊ីនេះ ក្រុមកម្ពុជាស្ថិតក្នុងពូល G ជាមួយក្រុមខ្លាំងៗ ដូចជាចិន មីយ៉ាន់ម៉ា និងហ្វីលីពីន ដែលនឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៨ តុលានេះ ដើម្បីស្វែងរកក្រុមខ្លាំង ដែលមានពិន្ទុខ្ពស់ជាងគេ និងក្រុមលេខ២ ល្អជាងគេ ឈានទៅជុំផ្ដាច់ព្រ័ត្រ នាឆ្នាំ២០២៨ខាងមុខ ដែលឥណ្ឌុនេស៊ីនឹងធ្វើជាម្ចាស់ផ្ទះ ។
សម្រាប់កម្មវិធីប្រកួតបើកឆាក គឺក្រុមម្ចាស់ផ្ទះ U-19កម្ពុជា ត្រូវជួបក្រុមខ្លាំងចិន នៅថ្ងៃទី២៤ ខែតុលា បន្ទាប់មកទើបក្រុមគោព្រៃជំទង់កម្ពុជា ជួបក្រុមក្នុងតំបន់អាស៊ាន គឺក្រុម U-19 មីយ៉ាន់ម៉ា នៅថ្ងៃទី២៦-តុលា និងចុងក្រោយប្រកួតជាមួយក្រុម U-19ហ្វីលពីន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ ដោយប្រើប្រាស់ពហុកីឡដ្ឋានជាតិតែមួយគត់ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត